គ្រូ​កម្ពុជា ថា​ចាញ់មែន ប៉ុន្តែ​ក្រុម​គោ​ព្រៃ ​រីក​ចម្រើន​ច្រើន បើ​ធៀប​ប្រកួត​មុន

  • 2018-10-16 14:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix Agustin Gonzalez Dalmas ​គ្រូ​បង្វឹក​របស់​ក្រុម​កម្ពុជា​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មាន​ការ​រីក​ចម្រើន​ច្រើន​បើ​ធៀប​នឹង​ប្រកួត​មុន ​ទោះ​ជា​លទ្ធផល​មិន​ល្អ​ក៏​ដោយ។

នៅ​តង់​ទី​១​កម្ពុជា ​មាន​ឱកាស​នាំ​មុខ​ក្រុម​សិង្ហបុរី​មុន ប៉ុន្តែ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​គោ​ព្រៃ​បែរ​ជា​ភ្លាត់​ឱ្យ​ក្រុម​ភ្ញៀវ​រក​បាន​២​គ្រាប់​យក​ជ័យជម្នះ​ទៅ​វិញ។ ​ត្បិត​តែ​បរាជ័យ​មែន ប៉ុន្តែ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា Felix ​មើល​ឃើញ​ថា​កូន​ក្រុម​ធ្វើ​បាន​ល្អ​ហើយ ​បើ​ធៀប​ជាមួយ​ប្រកួត​មុន។ ដូច្នេះ​ហើយ ក្រុម​កម្ពុជា​ត្រូវ​អភិវឌ្ឍ​បន្តិច​ម្ដង​ៗ។

គ្រូ​បង្វឹក​អាហ្សង់ទីន​ខាង​លើ ​បង្ហើប​ទៀត​ថា​កម្ពុជា​នៅ​មាន​ចំណុច​ច្រើន​ត្រូវ​បន្ថែម ​ដោយ​លោក​មិន​អាច​ប្រាប់​បាន​ទាំង​អស់​ឡើយ។ ផ្ទុយ​ទៅ​វិញ ​កម្ពុជា​ត្រូវ​ការ​ពេល​ទៀត ​ដើម្បី​ឈាន​ឡើង​ម្ដង​បន្តិច​ៗ៕

អត្ថបទ៖ មុន្នីរម្យ