Free Kick យ៉ាង​ស្អាត​របស់​យុវជន​ Liverpool ជួយ​វែល​ឈ្នះ​ អៀរឡង់​

  • 2018-10-17 01:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល​បាន​យក​ឈ្នះ​សាធារណរដ្ឋ​អៀរឡង់​យ៉ាង​ប្រផឹតប្រផើយ​ ១ទល់នឹង​០​នៅ​ពាន​ National League ធ្វើ​ឡើង​ក្នុង​ទីក្រុង​ Dublin។​

ការ​ប្រកួត​ដែល​គ្មាន​អវត្តមាន​ Gareth Bale និង​ Aaron Ramsey ក្រុម​ភ្ញៀវ​រក​​គ្រាប់​ជ័យ​ជម្នះ​បាន​តាម​រយៈ​ ការ​ស៊ុត Free Kick ​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​យុវជន​ Liverpool ដែល​ Derby កំពុង​ខ្ចី​ជើង​គឺ​ Harry Wilson នៅ​នាទី​៥៨។​

នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​២​​របស់​វែល​លើ​ អៀរឡង់​ ដោយ​ប្រកួត​មុន​នៅ​ទីក្រុង​ Cardiff ក្រុម​លោក​ Ryan Giggs បាន​យក​ឈ្នះ​ ៤​-១ ម្ដង​រួច​មកហើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី