ឈ្នះ​អាហ្សង់ទីន​ទាំង​គ្មាន​ Messi តើ​ Neymar និយាយ​យ៉ាងម៉េច​ខ្លះ​?

  • 2018-10-17 01:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​អាហ្សង់ទីន​​១​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​។​

ជំនួប​នៅ​កីឡដ្ឋាន​ King Abdullah Sports Cityគ្រាប់​ជ័យ​ជម្នះ​ដ៏​តានតឹង​របស់​ក្រុម​សាំបា​ធ្វើ​បាន​នៅ​ចុង​ម៉ោង​នាទី​៩០+ ជា​ការ​តែត​បញ្ចូល​ទី​របស់​ខ្សែ​ការពារ​ Miranda មក​ពី​ក្រុម​ Inter Milan។ ជំនួប​នេះ​ប្រេស៊ីល​បាន​ប្រើ​គីឡូ​ធ្ងន់​ៗ​ភាគ​ច្រើន​ដែល​មាន​ដូចជា Neymar, Coutinho, Firmino, Jesus និង​ Casemiro ជា​ដើម។​

ភាគី​អាហ្សង់ទីន​វិញ​បាន​ដាក់ ​Icardi, Dybala និង​កីឡាករ​វ័យ​ក្មេង​ Correa នៅ​តំបន់​ប្រយុទ្ធ​ខណៈ​តារា​ឆ្នើម​ Lionel Messi បន្ត​អវត្តមាន​។​

ពាក់ព័ន្ធ​នឹង​អវត្តមាន​ Messi ដែល​ជា​គូ​ប្រជែង​ និង​ជា​​អតីត​មិត្ត​រួម​ក្រុម​ Neymar បាន​និយាយ​ថា៖​"គ្មាន​ Messi គឺ​ជា​រឿង​សោកស្ដាយ​សម្រាប់​បាល់ទាត់។ ពួក​យើង​បាន​មើល​ Messi អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ពេល​មាន​ Messi គឺ​រឹត​តែ​ល្អ​មើល​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់"៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន