មកស្គាល់ ស្ត្រីដំបូងបង្អស់ ដឹកនាំបញ្ជាការកងទ័ពធំបំផុតនៅអាមេរិក

  • 2018-10-17 02:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​បញ្ជាការ Laura J. Richardson ​បាន​ក្លាយ​ជា​មេ​បញ្ជាការ​ស្ត្រី​ដំបូង​គេ​បង្អស់​ក្នុង​​កងទ័ព​របស់​សហរដ្ឋ​អាមេរិក។

យោង​តាម CNN ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក ឬ FORSCOM ដែល​មាន​ស្ត្រី​ដឹក​នាំ​បញ្ជាការ​ដ៏​ធំ​បំផុត​តំណាង​ឲ្យ​កងទ័ព ៧៧៦ ០០០ នាក់ និង​ជន​ស៊ីវិល ៩៦ ០០០ នាក់។ កាល​ពី​ឆ្នាំ ២០១៧ មេបញ្ជាការ Richardson បាន​ក្លាយ​ជា​មេបញ្ជាការ​ទី​ពីរ​បន្ទាប់​ពី​មេបញ្ជាការ Robert B. Abrams។

ប៉ុន្តែ​ឥឡូវ​នេះ មេបញ្ជាការ Richardson បាន​ក្លាយ​ជា​មេ​បញ្ជាការ​ស្ត្រី​ដំបូង​បង្អស់​នៃ​កងទ័ព​អាមេរិក FORSCOM ក្រោយ​ពេល​ដែល​លោក Abrams បាន​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៦​ខែ​តុលា​នេះ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន