អីយ៉ាស់! ទី​បំផុត Lady Gaga ប្រកាស​ហៅ Christian Carino ជា​គូ​ដណ្ដឹង​ពេញ​ៗ​មាត់​ហើយ

  • 2018-10-17 03:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Lady Gaga បាន​ប្រកាស​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក Christian Carino មែន។

​នៅ​ថ្ងៃ​ច័ន្ទ ទី ១៦ ខែ​តុលា​នេះ តារា​ចម្រៀង Lady Gaga បាន​ទទួល​ស្គាល់​ពី​រឿង​ភ្ជាប់​ពាក្យ​របស់​នាង​ អំឡុង​ពេល​ចូលរួម​កម្មវិធី "Elle's 25th Annual Women in Hollywood Celebration” នៅ​ឯ​សណ្ឋាគារ Four Seasons ក្នុង​​ទីក្រុង Los Angeles។ អំឡុង​ពេល​ឡើង​ថ្លែង​​ការ​គោរព និង​អំណរគុណ​លើ​ឆាក​នៃ​កម្មវិធី Lady Gaga បាន​និយាយ​ពាក្យ "Christian គូ​ដណ្ដឹង​របស់​ខ្ញុំ" ពេញ​ៗ​មាត់។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​តារា​សម្ដែង​ក្នុង​រឿង "A Star is Born” រូប​នេះ បាន​ប្រកាស​ពី​ទំនាក់ទំនង​របស់​នាង​បែប​នេះ គិត​ចាប់​តាំង​ពី​ពាក្យ​ចចាម​អារ៉ាម ថា​នាង​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក​នោះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម