ជួយ​គាំទ្រ​ផង!​ តារា​ខ្មែរ​នៅ​អាមេរិក​ម្នាក់​ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​​ ពីរោះ​ខ្លាំង​ (វីដេអូ)

  • 2018-10-17 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​តារា​ចម្រៀង​​អណិកជន​ខ្មែររស់​នៅ​សហរដ្ឋ​អាមេរិក​លោក Badassvon ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​បទ "វិល​វិញ​មក​អូន" ដែល​ចូលរួម​ច្រៀង​ដោយ​តារា​រ៉េប​ប្រចាំ​ផលិតកម្ម Klapyahandz លោក វិន​ វិទូ។

គម្រប​អាល់ប៊ុម​បទ "វិលវិញ​មកអូន"

បន្ទាប់​ពី​ជម្លៀស​ទៅ​សហរដ្ឋ​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម​ តារា​រូប​នេះ​នៅ​តែ​មិន​ភ្លេច​ដើម​កំណើត​ជា​ខ្មែរ​ នៅ​តែ​មាន​បំណង​អភិរក្ស​ចម្រៀង​ខ្មែរ​ទោះ​បី​ជា​ខ្លួន​កំពុង​តែ​រស់​នៅ​ទឹកដីមហាអំណាច។ Von សព្វ​ថ្ងៃ​រស់​នៅ​​ទីក្រុង Philadephia រដ្ឋ​ Pennsylvnia សហរដ្ឋ​អាមេរិក​ ហើយកំពុង​តែ​មមាញឹក​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មីៗ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក Von ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​​ខ្លះ​ៗ​រួច​ទៅ​ហើយ ដូច​ជា​បទ "ខឹង​ព្រោះ​ស្រលាញ់" ជា​បទ​​យក​តាម​មរតក​ដើម​របស់​លោក​​តា ស៊ីន ស៊ីសាមុត និង​ បទ "ទេពធីតាឋានកណ្ដាល" ជា​ដើម។ ថ្មីៗ​នេះ​ Von ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី "វិល​វិញ​មក​អូន” និង​គ្រោង​បញ្ចេញ​បទ​ចម្រៀង​ភាសា​ខ្មែរ ជា​ច្រើន​ទៀត​ក្នុង​ពេល​ខាង​មុខ។

តារា​ចម្រៀង​ Badassvon
តារា​រ៉េប វិន​ វិទូ

មូល​ហេតុ​ដែលតារា​អណិកជន​ខ្មែរ​រូប​នេះ​ ចាប់​ផ្ដើម​ច្រៀង​និង​ថត​ចម្រៀង​ជា​ភាសា​ខ្មែរ ដោយ​សារ​លោក​​ស្រលាញ់​ពេញ​ចិត្ត​បទ​ចម្រៀង​ខ្មែរ​តាំង​ពី​វ័យ​ក្មេង​ គ្រប់​ពេល​លោក​ឮ​ឪពុក​ខ្លួន​ស្ដាប់​បទ​ចម្រៀង​ជំនាន់​ចាស់។ ដូច្នេះ​ហើយ​ទើប​លោក​មាន​គំនិត​ផលិត​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ ស្វែង​យល់​ពី​ដើម​កំណើត​សិល្បៈ​របស់​ជាតិ​កំណើត​ខ្លួន។

នេះ​ជា​វីដេអូ​បទ​ចម្រៀង​ "វិល​វិញ​មក​អូន”​

អត្ថបទ៖ ធារ៉ូ