អស់​ស្ទះ! BLACKPINK, iKON និង WINNER ចាប់ដៃគ្នា​​​លើក​ដំបូង​ក្នុង​វីដេអូ​ថ្មី​មួយ

  • 2018-10-17 07:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រុសស្រីជើង​ឯក​រាំ​ប្រចាំ​ផលិតកម្ម YG បាន​ចាប់​ដៃ​គ្នា​ថត​វីដេអូ​ខ្លី​មួយ​ជា​លើក​ដំបូង។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ ផលិតកម្ម YG បាន​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​របស់​ពួកគេ ជាមួយ​នឹង​ការ​ចេញ​ឃ្លីប​វីដេអូ​ពិសេស​មួយ ដែល​មាន​វត្តមាន​​តារា​ចម្រៀង Lisa (Black Pink), Donghyuk (iKON) និង Seunghoon (WINNER) បាន​ចាប់​ដៃ​គ្នា បង្ហាញ​ក្បាច់​រាំ​យ៉ាង​គួរ​ឲ្យ​ទាក់ទាញ។

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល ៥៤ វិនាទី​នេះ​ដែរ គឺ​ធ្វើ​ឡើង​សម្រាប់​កម្មវិធី​ប្រកួត​រាំ​ថ្មី​មួយ​របស់​ផលិតកម្ម YG ដែល​មាន​ឈ្មោះ​ថា "X Academy”។ នេះ​ជា​ឃ្លីប​វីដេអូ​ទី ៤​ហើយ ក្នុង​ចំណោម​ឃ្លីប​ដែល​ធ្លាប់​ចេញ​កន្លង​មក៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម