មិន​ធម្មតា តម្លៃ​មកុដបវរកញ្ញា​កម្ពុជា ​៣​ រូប​ ត្រៀម​ដណ្តើម​ជា​ម្ចាស់​ជយ​លាភី

  • 2018-10-17 08:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្រី​ស្អាត​កម្ពុជា​៣​រូប​បានត្រៀម និងកំពុងប្រកួត​យ៉ាង​ស្វិត​ស្វាញ​លើ​ឆាក​អន្តរជាតិ ​ដើម្បី​ប្រជែង​យក​មកុដ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។ ក្នុង​នោះ​មាន​ដូច​ជា៖

​មកុដ​​​ Miss Grand International

មកុដ​នេះ​មាន​តម្លៃ​ ៣០​ម៉ឺន​ដុល្លារ ដែល​កញ្ញា ឌី លីកា Miss Grand កម្ពុជា​កំពុង​ប្រកួតជាមួយកញ្ញា​ឯក​មក​ពី​ប្រទេស​ជា​ច្រើន នៅ​ក្នុង​កម្មវិធី Miss Grand International 2018 ដើម្បី​ក្លាយ​ជា​ម្ចាស់​មកុដ​មាស​នេះ​។

មកុដ​ Miss Earth

មកុដ​ត្បូង​ទទឹម ​របស់​កម្មវិធី Miss Earth មាន​តម្លៃ ៩៥​ម៉ឺន​ដុល្លារឯណោះ។ ​​កម្ពុជា​ក៏​មាន​តំណាង​កញ្ញា​ឯក​ម្នាក់​ផង​ដែរ គឺ​​​កញ្ញា កែវ សេង​លី​ហួរ ​កំពុង​មាន​វត្តមាន​​ក្នុង​ការ​ប្រកួត​នៅប្រទេសហ្វីលីពីន។

មកុដ​បវរ​កញ្ញា​ចក្រវាល

​​​មកុដនេះ​មានតម្លៃ​ប្រមាណ ៣​០ម៉ឺន​ដុល្លារ​ ផលិត​ឡើង​ពី​គ្រីស្តាល់ និង​ត្បូង​ពេជ្រ។ ​កញ្ញាឯក រឿន ស៊ីណាត ​នឹង​តំណាង​កម្ពុជា​ចេញ​ទៅ​ដណ្ដើម​មកុដ​នេះ នៅ​​​ប្រទេស​ថៃ​ ក្នុង​ខែ​ធ្នូ​ខាង​មុខ។ ​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី