គ្រប់ម៉ាត់ Boy Pakorn និយាយចេញពីចិត្តទៅកាន់ហ្វេនៗ និងស្ត្រីកម្ពុជាមានអត្ថន័យណាស់

  • 2018-10-17 08:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​កម្ពុជា​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​លាង​សម្អាត​មុខ​​​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​តុលា ឆ្នាំ​២០១៨កន្លង​ទៅ​​​នេះ​​កំពូល​តារា​សម្ដែង​ថៃ​ Boy Pakorn បាន​និយាយ​ពាក្យ​ពេចន៍​ជា​ច្រើន​ចេញ​ពី​ទំហំ​ដួង​ចិត្ត​ទៅ​កាន់​ហ្វេនៗ​​​ និង​ស្ត្រី​កម្ពុជា​​ដោយ​គ្មាន​លាក់​លៀម​អី​បន្តិច។ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ផ្ទាល់​ស្រែក​ហ៊ោ​​យ៉ាង​ខ្លាំង។

កំលោះ​សង្ហា​ Boy Pakorn បាន​និយាយ​ថា កម្ពុជា​គឺ​ជា​ផ្ទះ​របស់​លោក ហើយ​អ្នក​គាំទ្រ​​​​រាប់​ពាន់​នាក់​នៅ​លើ​ទឹក​ដី​អង្គរ​មួយ​នេះ​គឺ​​ជា​​សមាជិក​ក្រុម​គ្រួសារ​​ខ្លួន ព្រោះ​ស្ទើរ​តែ​គ្រប់​ខ្សែ​​ភាព​យន្ត​ភាគ​ដែល​លោក សម្ដែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ពុក​ម៉ែ​បង​ប្អូន​កម្ពុជា។

មាន​ពុក​ម៉ែ​បង​ប្អូន​​គាំទ្រ​ទើប​​លោក ​មាន​​​​ឱកាស​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​លោក​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​អរគុណ​​នឹង​ចង់​ប្រាប់​ថា៖" ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ស្រឡាញ់​ស្ត្រី​ខ្មែរ​​ពិសេស​ហ្វេនៗ​ដែល​តាម​ដាន​រឿង​ភាគ​របស់​ខ្ញុំ"។

នេះ​មិន​មែន​ជា​លើក​ទី១​​ទេ​​ដែល​តួ​ឯក​ប្រុស​ក្នុង​រឿង​"បេសកកម្ម​ភេទ​ទី៣" មក​កម្ពុជា តែ​វា​គឺ​ជា​លើក​ទី៤​។ តែ​សម្រាប់​រាជធានី​ភ្នំពេញ​ជា​លើក​ទី២ ហើយ​លោក សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ពុក​ម៉ែ​បង​ប្អូន​ជា​ថ្មី​ម្ដង​ទៀត៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន