Fabregas ជាប់​ក្នុងកំណត់ត្រា Guinness​ ជា​លើក​ទី២​

  • 2018-10-17 13:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ក្លឹប​ Chelsea កីឡាករ​ Cesc Fabregas បាន​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​ឆ្នាំ​២០១៩​ ​ដោយ​សារ​តែ​គេ​ជា​កីឡាករ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ ១០០​ ដង​ លឿន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អង់គ្លេស​។ នេះជាលើក​ទី​២​ហើយ ក្នុង​អាជីព​បាល់ទាត់​របស់កីឡាករវ័យ ៣១ឆ្នាំ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាន​ប្រើ​ពេល​តែ​ ២៩៣​ ប្រកួត​ ប៉ុណ្ណោះ​ដើម្បី​Assist បាន​ ១០០​ដង​ ដោយ​បំបែក​កំណត់ត្រា​ចាស់​របស់​វីរបុរស​បាល់ទាត់​សញ្ជាតិ​វេល​ Ryan Giggs ដែល​ប្រើ​ពេល​រហូត​ដល់​ ៣៦៧​ ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Premier League។

យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​របស់​ Fabregas ទេ​ ដោយ​រូប​គេ​ធ្លាប់​ជាប់​កំណត់​ត្រា​ពិភពលោក​នេះ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០១៧​ជាមួយ​នឹង​អតីត​កីឡាករ​ Liverpool Jamie Redknapp។ កាល​នោះ​ ពួក​គេ​ទាំង​ពីរ​បា​ន​ជាប់​កំណត់ត្រា​ពិភពលោក​រួម​គ្នា​ដោយ​បាន​ប៉ះ​បាល់​បែប​ Volley បាន​សម្រេចច្រើន​ដង​​បំផុតក្នុង​រយៈ​៣០​វិនាទី (ប៉ះបាល់បែបនេះបានសម្រេចចំនួន ១៥​ ដង​)។

Fabregas ធ្លាប់​លេង​ឲ្យ​ក្លឹប​ Arsenal ពី​ឆ្នាំ​២០០៣​រហូត​ដល់​ឆ្នាំ​២០១២​ មុន​នឹង​គេ​ចូល​រួម​ជាមួយ​ក្លឹប​ថ្នាល​របស់​គេ​ Barcelona ហើយ​វិល​ត្រលប់​មក​ទឹកដី​អង់គ្លេស​វិញ​នៅ​ឆ្នាំ​២០១៥​ដោយ​ចូល​រួម​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea។ នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ រូប​គេ​បាន​ស៊ុត​ចូល​៥០​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​១១១​ដង​ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤៤​លើក​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី