Wilson ចង់​ជំនួស​ Bale ជា​អ្នក​ទាត់​ Free Kick ឲ្យ​ជម្រើស​ជាតិ​វែល​

  • 2018-10-18 01:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Wilson កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បច្ចេកទេស​ទាត់​បាល់​ Free Kick របស់​គេ​ ក្រោយ​ស៊ុត​ចូល​នៅ​ Old Trafford ជួយ​ Derby ទម្លាក់​ Manchester United និង​ស៊ុត​១គ្រាប់​ទៀត​ឲ្យ​វែល​យក​ឈ្នះ​អៀរឡង់​ក្រៅ​ដី​ ១-០ នៅ​ពាន​ UEFA Nations League។

Wilson និង Bale

តារា​ឆ្នើម​វ័យ​ក្មេង​សញ្ជាតិ​វែល​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​ខ្លាំង​ៗ​៣​រូប​ផ្សេង​គ្នា​គឺ​ Jurgen Klopp របស់​ Liverpool, Frank Lampard របស់​ Derby និង​ Ryan Giggs ដែល​ជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​វែល។​

Wilson គឺ​ជា​ខ្សែ​បម្រើ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ទាត់​ Free Kick ហើយ​រូប​គេ​មាន​ឱកាស​ទាត់​បាល់​ពិន័យ​នេះ​នៅ​ជម្រើស​ជាតិ​ដោយ​សារ​តែ​ Gareth Bale មាន​បញ្ហា​របួស​មិន​អាច​លេង​បាន។​ យ៉ាង​ណា​កីឡាករ​វ័យ​២១​ឆ្នាំ​នឹង​ប្រជែង​ជា​អ្នក​ទាត់​ Free Kick ទោះ​ពេល​ រៀម​ច្បង​ត្រឡប់​មក​វិញ​ក៏​ដោយ។​

“ខ្ញុំ​តែង​ហ្វឹកហាត់​ទាត់​ Free Kick តាម​ជ្រុង​ផ្សេងៗ​គ្នា។ វា​ពិត​ជា​ល្អ​ដែល​ជម្រើស​ជាតិ​មាន​អ្នក​ពូកែ​ទាត់​បាល់​ពិន័យ​នេះ​ច្រើន​គ្នា។​ Bale គឺ​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ទាត់​ ហើយ​បើ​សិន​គ្មាន​របួស​គឺ​គេ​ជា​អ្នក​ទាត់។​ ខ្ញុំ​គិត​ថា​ Bale សក្ដិសម​ជា​អ្នក​ទាត់​ទី​មួយ​ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​តែ​ព្យាយាម​ប្រជែង​តំណែង​នេះ​ដែរ។ Wilson​ និយាយ​ដូច្នេះ​៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ វីរ័ត្ន