មិន​ខ្វល់​មតិ​រិះគន់ Liying និង Shaofeng នៅ​តែ​បន្ត​បង្ហោះ​​បង្អួត​រូបភាព​ផ្អែមល្ហែម​​

  • 2018-10-18 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​បច្ចុប្បន្ន​នេះ បណ្ដាញ​សារព័ត៌មាន​ចិន​ជា​ច្រើន នៅ​តែ​បន្ត​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​រឿង​តារា​សម្ដែង Zhao Liying និង Feng Shaofeng ចុះ​លិខិត​អាពាហ៍ពិពាហ៍ ដើម្បី​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់។

ជាមួយ​គ្នា​នោះ​ដែរ ក្រៅ​ពី​ទទួល​បាន​ការ​សាទរ​ពី​សំណាក់​មិត្ត​ភក្ដិ មិត្ត​រួម​ការងារ និង​អ្នក​គាំទ្រ​របស់​ពួកគេ​នោះ គូ​ស្នេហ៍​ថ្មី​ថ្មោង​មួយ​គូ​នេះ នៅ​តែ​ទទួល​រង​មតិ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន​មួយ​ចំនួន។

ដោយ​មិន​ខ្វល់​ពី​មតិ​រិះគន់​ទាំង​នោះ តារា​សម្ដែង Feng Shaofeng បាន​បន្ត​បង្ហោះ​បង្អួត​រូបភាព​ផ្អែមល្ហែម​ជាមួយ​ប្រពន្ធ​របស់​លោក​ក្នុង Group Chat ជាមួយ​មិត្តភ័ក្ដិ​របស់​លោក ​ដោយ​អម​ជាមួយ​ពាក្យពេចន៍​ថ្លែង​អំណរគុណ​ថា៖ "រូបថត​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា។ មិត្ត​ទាំង​អស់​គ្នា សូម​អរគុណ​ចំពោះ​ការ​ជូនពរ​របស់​អ្នក​រាល់​គ្នា"៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា