​អ្នក​គាំទ្រ​ Real Madrid ១​ក្រុម ​គ្រោង​រៀប​ចំ​ការ​ប្រកួត​សប្បុរសធម៌​​ជា​លើក​ទី​៥

  • 2018-10-18 02:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​គាំទ្រ Real Madrid នៅ​កម្ពុជា គ្រោង​រៀប​ចំ​កម្មវិធី​សប្បុរសធម៌​ជា​លើក​ទី​៥ នា​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីលាន​វេស្ទើន ដើម្បី​ប្រមូល​ថវិកា​ជួយ​​អ្នក​ក្រីក្រ ឬ​​ក្មេង​កំព្រា​នៅ​តាម​តំបន់​ដាច់ស្រយាល​ជា​ដើម។

ក្រុម​អ្នក​គាំទ្រ Real នៅ​កម្ពុជា

បើ​តាម​អ្នក​តំណាង​របស់​ក្រុម​អ្នក​គាំទ្រ​ Real Madrid ប្រចាំ​នៅ​កម្ពុជា​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ក្រុម​ចូល​រួម​មាន​ចំនួន ៤ ក្រុម​ដែល​គ្រោង​ចាប់​ផ្ដើម​ប្រកួត​ចន្លោះ​ពី​ម៉ោង ២:៣០ នាទី​ដល់​ម៉ោង ១៧:៣០ នាទី​ល្ងាច​​ថ្ងៃ​ខាង​លើ។ ក្រុម​ចូល​រួម​ទាំង​អស់​ត្រូវ​​មាន​កីឡាករ​​ចន្លោះ​ពី​១៧ ទៅ​២៣​នាក់ ​ដើម្បី​អាច​ឆ្លាស់​គ្នា​លេង។ ជា​មួយ​គ្នា​នោះ​ក្នុង​កីឡាករ​ម្នាក់​ត្រូវ​ចំណាយ​ចំនួន ៧ ដុល្លារ​អាមេរិក​ ដើម្បី​ចេញ​ថ្លៃ​តារាង និង​មួយ​ចំនួន​​តម្កល់​​​​ក្នុង​មូលនិធិ​​។

​ថវិកា​ដែល​ប្រមូល​បាន​ ត្រូវ​បែងចែក​​ជា​ច្រើន​ចំណែក ដើម្បី​អាច​សម្រួល​បាន​ច្រើន​គ្រួសារ​ ដោយ​មើល​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។ ឆ្នាំ​នេះ​ជា​លើក​ទី​៥ ហើយ​​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ខាង​លើ ដោយ ៤ លើក​កន្លង​មក​កម្មវិធី​នេះ​មាន​​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ហើយ​ថវិកា​ដែល​ប្រមូល​បាន​ត្រូវ​បាន​បែងចែក​ទៅ​តាម​ការ​គ្រោង​ទុក​ទាំង​ស្រុង៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម