​ម្ដង​នេះ បូ​ព្រឹក្ស​ទម្លាយ​អារម្មណ៍​ខ្ទេច​គ្មាន​សល់ ពេល​បទ​ចម្រៀង​ស្ងាត់​នៅ​ហង្ស​មាស​

  • 2018-10-18 02:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ទេព ​បូ​ព្រឹក្ស ​បាន​រៀប​រាប់​ពី​ការ​មិន​សប្បាយ​ចិត្ត​ ដែល​អស់​ពេល​កន្លះ​ឆ្នាំ​មក​ហើយ ​គ្មាន​បទ​ចម្រៀង​ថ្មី​នៅ​ផលិត​កម្ម​ហង្ស​មាស ​ហើយ​ចង់​ផលិត​បទ​ថ្មី​ក៏​មិន​បាន​ថែម​ទៀត។ បញ្ហា​ស្មុគ​ស្មាញ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ធ្វើ​ឲ្យ​បូ​ព្រឹក្ស​ ​មាន​អារម្មណ៍​មិន​សូវ​ល្អ​នោះ​ទេ ​រហូត​ពេល​ខ្លះ​ឈឺ​ក្បាល ​ ស្រ្តេស គេង​មិន​លក់​ជា​ដើម។

វីដេអូ​ក្នុង IG ​របស់​ម្ចាស់​បទ " My សង្សារ" ​ក៏​បាន​ទម្លាយ​មូល​ហេតុ​ថា ​ដោយ​សារ​​ផលិត​កម្ម​នេះ​ធំ មាន​តារា​ចម្រៀង​ច្រើន ​ដូច្នេះ​បទ​ចម្រៀង​ត្រូវ​រៀប​ចំ​តាម​លំដាប់​លំ​ដោយ។ ​ម្យ៉ាង​ទៀត ​បទ​ចម្រៀង​ថ្មី​របស់​គូ​ស្នេហ៍ G-Devith ​តែង​មាន​អ្នក​ចូល​មក​បញ្ចេញ​មតិ​មិន​សូវ​ល្អ​ថែម​ទៀត​​ ជា​​ហេតុ​​ធ្វើ​ឲ្យ​ផលិត​កម្ម​មិន​សូវ​ផ្ដល់​​ឱកាស​ឲ្យ​​ទទួល​បាន​បទ​ថ្មី​ច្រៀង​នោះ​ទេ។

​ចំណែក​បទ​ចម្រៀង​ផលិត​យក​ទៅ​បង្ហោះ​តាម Youtube គឺ​មិន​អាច​ទៀត​ដែរ ព្រោះ​​កញ្ញា ​ជា​តារា​ចម្រៀង​មាន​កុង​ត្រា​នៅ​ផលិត​កម្ម ​ដូច្នេះ​រាល់​បទ​ចម្រៀង​ផ្សេងៗត្រូវ​ឆ្លង​កាត់​ផលិត​កម្ម​។ ​ប៉ុន្តែកញ្ញា និយាយថា ​បទ​ចម្រៀង​ខ្លះ​ផលិត​រួច ឲ្យ​ផលិត​កម្ម​ចេញ​ឲ្យ ​ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ថែម​ទៀត។

​​ទោះ​ជា​​បទ​ចម្រៀង​របស់​ខ្លួន​ស្ងប់​ស្ងាត់​ក៏​ដោយ ​តែ​បូ​ព្រឹក្ស ​បាន​បញ្ជាក់​ក្នុង​វី​ដេ​អូ​នោះ​ថា ខ្លួន​មិន​ចាក​ចោល​ផលិតកម្ម​ជា​ទី​ស្រលាញ់​មួយ​នេះ​ទេ ព្រោះ​ទម្រាំ​បាន​ចូល​ច្រៀង​នៅ​ទី​នេះ ​តារា​អាយុ​២៥​ឆ្នាំ ​តស៊ូ​លំ​បាក​ច្រើន​​ណាស់។ ​​ចំណែក​គូ​ស្នេហ៍​របស់​នាង​វិញ ​នៅ​ពេល​អ្នក​គាំ​ទ្រ​សួរ​ថា ​តើ​ Devith ​អាច​​វិល​មក​ហង្ស​មាស​វិញ​ឬទេ? ​បូ​ព្រឹក្ស​ និយាយ​ថា Devith មិន​ត្រលប់​មក​វិញ​ទេ ​ហើយ​លោក​ទំនង​ជា​ទៅ​កន្លែង​ផ្សេង៕

​ ​

​​

​​​​​

អត្ថបទ៖ លឹម សុនា