ដី​ឡើង​ថ្លៃ ហាង​លក់​ឡាន​ប្តូរ​ទីតាំង​ថ្មី អាជីវករ​បង្ហាញ​ការ​ព្រួយ​បារម្ភ

  • 2018-10-18 03:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​​ហាង​លក់​រថយន្ត​មួយ​ទឹក​និង​ស៊េរី​ទំនើប​ៗ​ពី​បរទេស​ដែល​មាន​ទី​តាំង​នៅ​ក្បែរ​របង​ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​ ​ឬ​គេ​ច្រើន​ស្គាល់​ថា​នៅ​ជិត​ស្តាតចាស់​ដែល​បាន​បើក​ដំណើរ​ការ​ជាង ១០ មក​ហើយ​នេះ​​អាច​នឹង​ត្រូវ​រុះរើ​ចេញ​ពី​ទីតាំង​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខណៈ​តំបន់​នេះ​ត្រូវ​ទទួល​ការ​វិនិយោគ។

ទីតាំងលក់ឡាន​នៅក្បែរស្តាតចាស់

នេះ​បើ​តាម​អ្នក​បុគ្គលិក​លក់​ឡាន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​លើក​ឡើង​ថា​ ​ហាង​លក់​ឡាន​នៅ​តំបន់​​នោះ​ទាំង​អស់​នឹង​ត្រូវ​ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី​ផ្សេង​ទៀត និង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ​៦ ចុះ​ពី​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ​ ជិះ​តាម​ផ្លូវ​បេតុង​ថ្មី​ទៅ​កាន់​រង្វង់​មូល​នាង​មច្ឆា​ទៅ​កាន់​ស្ពាន​បាឡេ​ក្នុង​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វារ។

ទីតាំង​លក់ឡាន​ថ្មីនៅច្រោយចង្វារ

ខណៈ​​ទី​តាំង​បច្ចុប្បន្ន​នឹង​ត្រូវ​គេ​លក់​ធ្វើ​ការ​វិនិយោគ​ក្នុង​តម្លៃ​ប្រមាណ​ ​៨​ ​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​នេះ​ ​អ្នក​លក់​ខាង​លើ​ក៏​មាន​ការ​ព្រួយ​អារម្មណ៍​ថា​នឹង​មាន​ការ​ថយ​ចុះ​ច្រើន​ដល់​ការ​លក់​ហើយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​​ពី​ ​៣​ ​ទៅ​ ​៦​ ​ខែ​ដំបូង​ទម្រាំ​គេ​ស្គាល់​កន្លែង​ថ្មី។

ទីតាំង​លក់ឡាន​ថ្មីនៅច្រោយចង្វារ

គួរ​បញ្ជាក់​ថា​តំបន់​ជ្រោយ​ចង្វារ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ជា​ទីក្រុង​រណប​ថ្មី ដោយមាន​ការ​សាងសង់​សំណង់​អាគារ​ និង​ហេដ្ឋារចនាសម្ពន្ធ​​​​ហាង​លក់ទំនិញ ហាង​អាហារ និង​តំបន់​កម្សាន្ត និង​មាន​ឃ្លាំង​លក់​ឡាន​កំពុង​បើ​ដំណើរ​ការ​ជា​បណ្ដើរៗ​ហើយ៕

ទីតាំងលក់ឡាន​នៅក្បែរស្តាតចាស់

ទីតាំង​លក់ឡាន​ថ្មីនៅច្រោយចង្វារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី