អាណិតណាស់! មុនកូនប្រុសឆក់ខ្សែភ្លើងស្លាប់ប្រធានក្រុម Pop Model ធ្លាប់ជួបរឿងរន្ធត់លែងចង់រស់ម្ដងហើយ

  • 2018-10-18 02:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមកញ្ញាឯកកម្ពុជា រឿន ណាត ឲ្យដឹងថា មុន​កូន​ប្រុស​ឆក់​ខ្សែភ្លើង​ស្លាប់​​ប្រធាន​ក្រុម​ Pop Model Cambodia អ្នក​នាង​ ស៊ូ សារ៉ា បាន​ជួប​រឿង​រន្ធត់​ចិត្ត​​​ម្ដង​រួច​​មក​ហើយ​​ដោយ​បាត់​បង់​ឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​កាល​ពី​ប៉ុន្មាន​ខែ​​មុន​​ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង គិត​ខ្លី​​លែង​ចង់​រស់​តទៅ​ទៀត។

តែ​ដោយ​សារ​​​មាន​ការ​ពន្យល់​លួង​លោម​ពី​ រឿន ណាត និង​​កូន​ជា​ទី​ស្រឡាញ់​​ទើប​អ្នក​នាង ស៊ូ សារ៉ា ឈប់​គិត​ខ្លី​​​ ហើយ​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​អនាគត​​កូន​ប្រុស។ តែ​ឥឡូវ​កូន​ប្រុស​បណ្ដូល​ចិត្ត​តែ​១​បាន​​ទៅ​ចោល​គ្មាន​ថ្ងៃ​ត្រឡប់​មិន​ដឹង​ថា​​ ជីវិត​នាង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

ជា​មួយ​អារម្មណ៍​ក្ដុក​ក្ដួល​អួល​ដើមក​​កញ្ញា​ឯក​កម្ពុជា​ រឿន ណាត បាន​រៀប​រាប់​ថា៖" ពេល​ឪពុក​ម្ដាយ​គាត់​ស្លាប់​ចោល​ហ្នឹង​ខ្ញុំ​នៅ​​ក្បែរ​គាត់ ពេល​ហ្នឹង​ បង​សារ៉ា មាន​សភាព​ដូច​ជា​មនុស្ស​រោគ​ចិត្ត​ទៅ​ហើយ​ គិត​ខ្លី​លែង​ចង់​រស់។ ឥឡូវ​កូន​ប្រុស​គាត់​ស្លាប់​ចោល​ទៀត​តើ​ឲ្យ​​គាត់​រស់​នៅ​ដោយ​របៀប​ណា អាណិត​ណាស់​ជីវិត​គាត់​ដូច​អភព្វ​ពេក​ហើយ"។

កូន​ប្រុស​អ្នក​នាង ស៊ូ សារ៉ា ដែល​ឆក់​​ខ្សែភ្លើង​ស្លាប់​កាល​ពី​វេលា​ម៉ោង​៤ ថ្ងៃ​ទី​ ១៧ ខែ​តុលា​ ឆ្នាំ ២០១៨ ​ម្សិលមិញ​​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ មាន​​ឈ្មោះ ស៊ូ មុនី ហៅ ប៊យ អាយុ ១៤ ជា​កូន​​តែ​មួយ​គត់​របស់​​ប្រធាន​ក្រុម Pop Model Cambodia ៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម