បានគ្នាជាប្ដីប្រពន្ធមែន តែតារាអាស៊ីទាំងនេះក្លាយជាទីសម្អប់របស់​មហាជន ព្រោះអាស្រូវច្រើនពេក

  • 2018-10-18 02:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ក្រោយ​នេះ​ ពិភពសិល្បៈ​អាស៊ី​មាន​គូស្នេហ៍​ជា​ច្រើន​ដែល​បាន​កាន់​ដៃ​គ្នា​រៀបការ​សាង​គ្រួសារ​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​ឆ្លងកាត់​ពេល​លំបាក និង​ព្យាយាម​បាំង​ពី​ភ្នែក​ម​ហាជន​ជា​ច្រើន។ គូស្នេហ៍​ទាំង​នោះ​ ក្រៅ​ពី​ទទួល​បាន​ការ​អបអរ​ និង​ពាក្យ​ជូនពរ​ពី​មហាជន​ ពួកគេ​ក៏​រង​នូវ​សម្ដី​រិះគន់​មិន​សំចៃ​មាត់​ពីទំនាក់​ទំនង​ស្នេហា​នេះ​ដែរ។

១. តារាសម្ដែង​កូរ៉េ Lee Dong Gun និង​ Jo Yoon Hee

Yoon Hee ត្រូវ​មហាជន​​ចោទ​ថា​ជា​បន្លា​ក្នុង​កែវភ្នែក​ ក្រោយ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ Lee Dong Gun។ ដូច​ប្រិយមិត្ត​មួយ​ចំនួន​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​ ក្រោយ​ពី​ Dong Gun និង​ Lee Ji Yeon បែក​គ្នា​មិន​ដល់​មួយ​ខែ​ផង​ ស្រាប់​តែ​មាន​ព័ត៌មាន​ថា​លោក​ និង​ Yoon Hee ស្រឡាញ់​គ្នា។ កាន់​តែ​ភ្ញាក់​ផ្អើល​ មិនយូរ​ប៉ុន្មាន​ក៏​ផ្ទុះ​ថា​ ពួកគេ​គ្រោង​រៀបការ​នឹង​គ្នា​ ថែម​ទាំង​មាន​ជាមួយ​គ្នា​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន មិនពេញចិត្ត​នោះ​ទេ​ ហើយ​ថែម​ទាំង​គិត​ថា​ Dong Gun ជាមនុស្ស​ខ្លួន​មួយ​ជាន់​ទូក​ ២ទៀត។

២. តារាសម្ដែង​ចិន​ Feng Shaofeng និង​ Zhao Liying

ថ្មី​ៗ​នេះ​ គូស្នេហ៍​ទាំង​ ២​នេះ​បាន​ប្រកាស​ជា​សាធារណៈ​ ពី​សំបុត្រ​អាពាហ៍ពិពាហ៍​រួមគ្នា និង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់។ កន្លង​មក​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ​ពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​របស់​ពួកគេ ហើយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ Shaofeng និង​ Liying ត្រូវ​អ្នក​ប្រមាញ់​រូ​ប​តាមគ្រប់​ពេល។

មួយ​វិញ​ទៀត​ ត្បិត​ទទួល​បាន​ប្រជាប្រិយភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ Liying ក៏​មាន​អ្នក​ស្អប់​ច្រើន​ដែរ ដោយសារ​ចរិត​របស់​នាង។អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ ​Liying និង​ Shaofeng ក៏​​តែង​ត្រូវ​អ្នក​គាំទ្រ​ផ្គួរផ្គង​ជាមួយ​តារា​ប្រុសស្រី​រូបនេះ​ រូបនោះ​ឥតល្ហែ ប៉ុន្តែ​ការ​សម្រេចទៅតាម​បេះដូង​ពិត​ចុង​ក្រោយ​ វា​ខុស​ទៅ​នឹង​អ្វី​ដែល​អ្នក​គាំទ្រ​ទាំង​នោះ​ចង់​បាន​ទៅ​វិញ។

៣. តារាសម្ដែង​ Huang Xiaoming និង​ Angelababy

មុន​រៀបការ​ជាមួយ​ Xiaoming តារា​ស្រី​រាង​ស្លីម​ Angelababy រង​នូវ​ពាក្យ​រិះគន់​ដូច​ព្យុះភ្លៀង​​ខ្លាំង​បំផុត។ ច្រើន​ដង​ណាស់​ មហាជន​ហូស​ចិត្ត​នឹង​ភាព​ផ្អែមល្ហែម​ជ្រុល​របស់​អ្នក​ទាំង ២។

ជា​ឧទាហរណ៍​ Angelababy តែង​បង្ហាញ​អាការៈ​បែប​អស់​កម្លាំង និង​ពេល​ខ្លះ​ដេក​លក់​ក្នុង​រង្វង់​ដៃ​ Xiaoming ទៀត​ទាំង​ដឹង​ថា​មាន​កាមេរ៉ា​កំពុង​តម្រង់​មក​រក។ ប្រការ​ទាំង​នេះ​ហើយ​ ទើបធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​គិត​ថា​នេះ​ជា​ស្ទីល​ហួស​សម័យ។

៤. តារាសម្ដែង​ Hawick Lau និង​ Yang Mi

ថ្មី​ៗ​ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បាន​ក្លាយ​ជា​គូស្នេហ៍​ដែល​កំពុង​ធ្វើ​ឲ្យ​មហាជន​ឆ្ងល់​នឹង​ទំនាក់ទំនង​ពិត​ប្រាកដ ក្រោយ​ផ្ទុះ​ចេញ​រឿង​មិន​ល្អ​ជា​ច្រើន។ Hawick ត្រូវគេ​ចាប់​បាន​ថា​ហាក់​ដូចជា​បង្ហាញ​កាយវិការ​ជិតស្និទ្ធ​ជាមួយ​តារា​ស្រី​ម្នាក់​ ស្របពេល​ប្រពន្ធ​លោក​បែរ​ជា​ទៅ​ស្និទ្ធ​ជាមួយ​មិត្តរួម​ការងារ​ទៅ​វិញ។ ជាមួយ​គ្នា​នោះ​ ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ ពួកគេ​ទាំង​ ២​នេះ​ បាន​លែង​គ្នា​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នឹង​ជីវិត​ស្នេហា​ប្ដី​ប្រពន្ធ​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី