Jungkook ទម្លាយ​ខ្ទេចខ្ទី ពី​របួស និង​មូលហេតុ​ដែល​​យំ​នៅ​លើ​ឆាក

  • 2018-10-18 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​កូន​ពៅ​ប្រចាំ​ក្រុម BTS បាន​និយាយ​បើក​កកាយ​ពី​បញ្ហា​របួស​របស់​លោក​ថ្មី​ៗ​នេះ ដែល​បណ្ដាល​ឲ្យ​លោក​មិន​អាច​​សម្ដែង​បាន​ក្នុង​ការ​ប្រគំ​តន្ត្រី "Love Yourself” ក្នុង​ទីក្រុង​ឡុង​ដុង។

មិន​ខុស​ពី​សេចក្ដី​រាយការណ៍​ពី​មុន​នោះ​ទេ តារា​ចម្រៀង Jungkook បាន​ទទួល​រង​របួស​ក​ជើង​របស់​លោក ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ជ្រុង​គ្រឿងសង្ហារឹម។ តាម​ផលិតកម្ម Big Hit បាន​បញ្ជាក់​ថា របួស​នោះ​គឺ​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ការ​ហាត់សមក្បាច់​រាំ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​របួស​លោក​កាន់​តែ​ធ្ងន់ធ្ងរ​បែប​នេះ។

ដោយ​មិន​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​លើ​ឆាក​ប្រគំ​តន្ត្រី ក្រោយ​ខិត​ខំ​ហាត់​សម​ទាំង​ឈឺ​ខ្លាំង​​បែប​នេះ ទើប​ធ្វើ​ឲ្យ​ប្រុស​ស្អាត​កូន​ពៅ​ប្រចាំ​ក្រុម​រូប​នេះ ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​ក៏​ទប់​ទឹកភ្នែក​មិន​បាន ក៏​យំ​លើ​ឆាក​ប្រគំ​តន្ត្រី​តែ​ម្ដង៕

ចង់​ដឹង​ពី​មូលហេតុ​កាន់​តែ​ច្បាស់​ពី​បញ្ហា​របួស​របស់​លោក ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា