Rooney ទាត់ Free-Kick ចម្ងាយ​ជិត​៣០​​ម៉ែត្រ​​ចូល​ទី​ កក្រើក​លីគ​អាមេរិក

  • 2018-10-18 03:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​ធ្វើ​​ឲ្យ​កក្រើក​លីគ​កំពូល​អាមេរិក Major League Soccer ម្ដង​​ទៀត ក្រោយ​ទាត់ Free-Kick បញ្ចូល​ទី​​ចម្ងាយ​៣០​ម៉ែត្រ​យ៉ាង​អស្ចារ្យ​កាល​ពី​យប់​មិញ។

D.C.United បាន​បើក​ទ្វា​ផ្ទះ​កីឡដ្ឋាន Audi Field ស្វាគមន៍ Toronto ក្នុង​សប្ដាហ៍​ទី​៣២​នៃ MSL។ នៅ​នាទី​ទី​១៨ D.C.United ទទួល​បាន​ពិន័យ Free-Kick ពី​ចម្ងាយ ដែល​ត្រូវ​រ៉ាប់រង​ដោយ Rooney។ ពិត​ជា​ស្មាន​មិន​ដល់​​អតីត​កីឡាករ​របស់ Manchester United មិន​បាន​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទេ ដោយ​សម្រេច​ចិត្ត​ទាត់​យក​តែ​ម្ដង។

ជា​លទ្ធផល​គេ​បាន​ទាត់​ផុត​របាំង​ការពារ រួច​បន្ត​ផុត​ដៃ​អ្នក​ចាំ​ទី​ចូល​ជ្រុង​ខាង​លើ​​យ៉ាង​ល្អ។ លទ្ធផល ១-០ បាន​បញ្ចប់​ដល់​៩០​នាទី នាំ D.C.United បាន​៣​ពិន្ទុ​។ នេះ​គឺ​ជា​គ្រាប់​​ទី​១០​របស់ Rooney សម្រាប់​ការ​លេង​១៨​ប្រកួត​ឲ្យ DC ចាប់​តាំង​ពី​ផ្ទេរ​កាល​ពី​ខែ កក្កដា៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ