លេងមែនទែន TrueMoney ​ចែក​សំបុត្រ​កុននិង iPhone XS Free រយៈពេល​ ៣​ថ្ងៃ​

  • 2018-10-18 04:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី គ្រោង​ធ្វើ​ការ​សម្ពោធ​បញ្ជរ​ថ្មី​របស់​ខ្លួន​មួយ​ទៀត នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉ល​សែន​សុខ ជា​ផ្លូវការ​រយៈពេល ៣ថ្ងៃខាងមុខ​នេះ ព្រម​ជាមួយ​ការចែក​សំបុត្រ​កុន 2D/3D របស់​រោង​ភាព​យ​ន្ត Major Cineplex ដោយ​ឥតគិតថ្លៃ​ផងដែរ​។

លោក ឈន់ សកល នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​បង្ហើប​ថា​៖ "មិន​ត្រឹមតែ​ចែក​សំបុត្រ​កុនឥត​គិតថ្លៃ​នោះ​ទេ ក្រុមហ៊ុន​ក៏​ផ្តល់​ការចាប់រ​ង្វាន់​ជា​ទូរ​សព្ទ​ស្មា​ត​ហ្វូន ម៉ូ​ឌែ​ល iPhone XS រួមជាមួយ​រ​ង្វាន់​ជាច្រើន​ទៀត ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​២១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អតិ​ថិ​ជន​គ្រាន់តែ​ទៅកាន់​ផ្សារ​ទំ​នើ​ប អ៊ី​អន​ម៉ល​សែន​សុខ ហើយ​ស្វែង​រក​បញ្ជ​រ​ទ្រូ​ម៉ាន់​នី​ ដើម្បី​ប​ញ្ជូ​លទឹក​ប្រាក់​ចូលទៅក្នុង​គណនី​ទ្រូ​ម៉ាន់​នី​ក្នុង​ទូរ​ស​ព្ទ​ដៃ​ជា​ការ​ស្រេច"។

បញ្ជ​រ​ទ្រូ​ម៉ាន់​នី មាន​ទីតាំង​នៅ​ជាន់​ផ្ទាល់​ដី បញ្ជ​រ​លេខ T022 ហើយ​អ្នក​ក៏​អាច​ស្វែង​រក​តាម​រយៈ​ផែនទី LED របស់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ផងដែរ ។ នេះ​ជា​ការផ្តល់ជូន​បន្ថែម​នូ​វ​សេវា​ដក​ដាក់​លុយ ចាយលុយ បង់​វិក្កយបត្រ​ ​និង​សេវាកម្ម​ផ្សេងៗ របស់​កម្មវិធី​ទ្រូ​ម៉ាន់​នី កាន់តែ​ស្រួល និង​កាន់តែ​ក្បែរ​អ្នក​។

នៅចាំ​អី​ទៀត ទៅ​យក​សំបុត្រ​កុន​ទាំងអស់គ្នា ថា​មិន​ត្រូវបាន iPhone XS មួយ​ទៀត​ក៏ថា​បាន​។​តែ​កុំភ្លេចដោ​ន​ឡូត​កម្មវិធី ​TrueMoney ទុក​ឱ្យហើយ​ណា​។ ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ អាច​ទា​ក់ទង 023 999 639 ឬ​ចូល​ទៅកាន់​ហ្វេ​ស​ប៊ុក TrueMoney Cambodia

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម