YouTuber លេងមួយក្បាច់នេះ បាក់ចង្កេះអ្នកមិនចូលចិត្ត iPhone

  • 2018-10-18 03:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​កន្លង​ទៅ​នេះ YouTuber ល្បី​​មួយ​រូប​ឈ្មោះ​ Jonathan Morrison បាន​បង្រៀន​មេរៀន​មួយ​ដល់​​អ្នក​ដែល​គាំទ្រ​ងប់ងុល​លើ​ម៉ាក​ផលិត​​ផល​តែ​មួយ។ Jonathan បាន​បង្ហោះ​រូបភាព​ ២ សន្លឹក​លើ​គណនី Instagram ដោយ​បាន​និយាយ​ថា​ជា​រូបភាព​​ថត​ដោយ​ប្រើ​ Pixel 2។

Follower របស់​ YouTuber រូប​នេះ​ក៏​បាន​លើក​សរសើរ​សមត្ថភាព​ថត​រូប​របស់​​ Pixel 2 ​នៅ​ខាង​ក្រោម​រូបភាព​ទាំង​ពីរ​សន្លឹក ហើយ​មាន​ខ្លះ​បាន​លើក​យក​ iPhone XS មក​ចំអន់​នៅ​ក្នុង​ការ​ Comment របស់​ខ្លួន​ទៀត​ផង។

រូបថតដោយ Pixel 2
រូបថតដោយ iPhone XS

​​​​ប៉ុន្តែ​អ្វី​ដែល​ Follower ជា​ច្រើន​​មិន​បាន​ដឹង​​នោះ​គឺ​រូប​ ២ សន្លឹក​ដែល​​ Jonathan បាន​​បង្ហោះ​ មិន​មែន​ថត​ដោយ​ប្រើ​ Pixel 2 ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​មាន​រូបភាព​មួយ​សន្លឹក​ថត​ដោយ​ប្រើ​ iPhone XS។ ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Jonathan ​និយាយ​​សរសើរ​រូបភាព​របស់ iPhone ទាំង​មិន​ដឹង​ខ្លួន ខណៈ​ដែល​​​ខ្លួន​សារភាព​ថា​មិន​ចូល​ចិត្ត iPhone។

​Jonathan បង្កើត​​រឿង​នេះ​ឡើង​ដើម្បី​ចង់​បង្រៀន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ គួរ​​តែ​ទទួល​​ស្គាល់​ចំណុច​ខ្លាំង​របស់​​ iPhone ទោះ​បី​ជា​មិន​ចូល​ចិត្ត iPhone ក៏​ដោយ​ចុះ៕​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង