ទឹកចិត្តផលិតករភាពយន្តខ្នាតធំខ្មែរ ចំណាយខ្ទង់ម៉ឺនដុល្លារ មិនខ្លាចខាតបង់ព្រោះតែហេតុផលមួយ

  • 2018-10-18 04:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករខ្មែរជាច្រើនតែងលើកពីការខាតបង់ក្នុងវិស័យភាពយន្ត ដោយសារការហូរចូល​ភាពយន្តបរទេស និងបញ្ហាជាច្រើនផ្សេងៗទៀត ខណៈនៅមានផលិតករមួយចំនួនទៀត ទោះមើលឃើញពីភ្យុះភ្លៀងបែបណា​ក៏មិនដកថយ។

លោក ឆាយ បូរ៉ា

ក្នុងនោះតួយ៉ាងលោក ឆាយ បូរ៉ា ផលិតករភាពយន្តពីផលិតកម្មដើមត្នោត ធ្លាប់ប្រាប់ Sabay ថាគោលបំណងរបស់​លោក គឺចង់ឱ្យភាពយន្តខ្មែរនៅមានជីវិត គិតខ្មាសប្រទេសជិតខាងដែលភាពយន្តគេកំពុងរីកចម្រើន ស្រប​ពេល​ប្រទេស​មាន​សន្តិភាព​ដូច​គ្នា​។

លោក សុខ វិសាល

ក្រៅពី​លោក ឆាយ បូរ៉ា នៅមាន​លោក សុខ វិសាល ម្ចាស់ផលិតកម្ម Klap ya Handz លោក សែម វិសាល​ ម្ចាស់​ផលិតកម្ម Wonder Film និងផលិតករខ្មែរជា​ច្រើន​រូបទៀត ក៏​កំពុង​បន្ត​ការងារ​ផលិត​ស្នាដៃ​របស់ខ្លួន​ក្នុង​ស្ថានភាព​ធ្វើក៏ខាតមិនធ្វើក៏ខាត តែ​ចំណេញ​ជាតិ ដូចនេះ​ត្រូវ​តែ​​ផលិតភាពយន្ត​ខ្មែរ​ តាម​សម្ថភាព ទោះ​ជា​បាន​តិច ក៏​ប្រសើរ​ជាង​មិន​ធ្វើ​សោះ​ដែរ​។

លោក សែម វិសាល​

ក្នុងដំណើរការផលិតភាពយន្តមួយឱ្យបានជាវីដេអូ ចំណាយពេលវេលាមិនតិចជាង កន្លះឆ្នាំ ទៅ១ ឬក៏២ឆ្នាំនោះទេ​ ដើម្បីតែសរសេរសាច់រឿង និងត្រៀមថត។ ធនធានជាច្រើនបានប្រើប្រាស់សម្រាប់ផលិតជាស្នាដៃមួយ ពិសេសការចំណាយជាថវិកាយ៉ាងច្រើនលើការ​ផលិត​ខ្សែភាពយន្តចាប់ពី នាទីទី ១ រហូតដល់នាទីទី ៦០ ឬ ទី ១២០ សុទ្ធតែជាទឹកលុយ ទឹកចិត្តរបស់ក្រុមអ្នកផលិត នេះបើតាមការលើកឡើងរបស់លោក ឆាយ បូរ៉ា។

លោក សៅ សុខនី នាយកគ្រប់គ្រងរោងភាពយន្ត Major Cineplex by Smart

លោក សៅ សុខនី នាយកគ្រប់គ្រងរោងភាពយន្ត Major Cineplex by Smart បានប្រាប់ឱ្យដឹងថា ភាពយន្តខ្មែរ​ជា​ចលករជំរុញឱ្យ​រោងភាពយន្តមានដំណើរការ​ និងរីកចម្រើន​មកដល់សព្វថ្ងៃ។ លើសពីនោះទៀត ភាពយន្តខ្មែរ​ក៏កាន់តែរីកចម្រើន និងមានគុណភាពតាមស្តង់ដាររោងភាពយន្តទំនើប នៅសល់ត្រឹមតែការ​ពង្រឹង​គុណភាព​សាច់​រឿង​ និង​ការបង្កើត​ថ្មី​ឱ្យស្រប​តាម​ការ​ចង់​បាន​របស់ទស្សនិកជន​ដែល​មក​ទស្សនាភាព​យន្ត​នៅ​ក្នុង​រោងភាព​យន្ត​តែ​ប៉ុណ្ណោះ​។

រូបភាពពេលផលិតករត្រៀមផលិតភាពយន្ត

យ៉ាងណាមិញ រូបលោកក៏មើលឃើញពីការខាតបង់ និងផលវិបាករបស់ផលិតករភាពយន្តខ្មែរ​ដូចគ្នា ដូចនេះ​ហើយ​ទើប​រោងភាពយន្តក៏​នៅតែបន្ត​លើកទឹកចិត្ត​គាំទ្រ​ស្នាដៃ​ភាពយន្ត​ខ្មែរ ថែមទាំងព្យាយាម​ជួយ​ផ្សព្វផ្សាយ​ភាពយន្តខ្មែរ​ និង​ទទួល​ភាពយន្ត​ទោះ​ក្នុង​គុណភាព​មិនទាន់ប្រសើរ ឱ្យតែមានទិដ្ឋាការពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។ លោក បន្តថា គ្រប់គ្នាក្នុងឧស្សាហកម្មភាពយន្តខ្មែរ ចង់ឃើញតែភាពរីកចម្រើន​របស់​ភាពយន្តខ្មែរ ដែលយើងគ្រប់គ្នាគួរតែព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យតាមការចង់បានភាពរីកចម្រើននោះដែរ៕

រូបភាពរោងភាពយន្ត Major Cineplex by Smart

អត្ថបទ៖ Sunny

អត្ថបទពេញនិយម