គ្រូ​កម្ពុជា ៖ ​យើង​តេស្ដ​កីឡាករ​រួច​ហើយ ​ប៉ុន្មាន​ថ្ងៃ​ទៀត ​បញ្ជី​ឈ្មោះ​ផ្លូវការ​នឹង​ចេញ

  • 2018-10-18 07:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ចាត់​ទុក​ការ​ប្រកួត​មិត្តភាព​៣​ប្រកួត​កន្លង​មក គឺ​ជា​ការ​ធ្វើ​តេស្ដ​កីឡាករ ​ដើម្បី​ត្រៀម​ទៅ​លេង​ពាន​រង្វាន់ AFF Suzuki Cup 2018។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ទៀត​ថា​៣​ប្រកួត​កន្លង​មក ​មាន​កីឡាករ​ជា​ច្រើន​បាន​ចូល​លេង ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​ទីលាន។ ត្បិត​តែ​លទ្ធផល​ទទួល​បាន​មិន​ដូច​អ្វី​ដែល​ចង់​បាន​មែន ប៉ុន្តែ​លោក Felix ​មើល​ឃើញ​សមត្ថភាព​កីឡាករ​ទាំង​អស់ ​ហើយ​បញ្ជី​ឈ្មោះ​ផ្លូវការ​១​ទៀត ​នឹង​បញ្ចេញ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។ ស្រប​ពេល​ការ​ប្រមូល​ផ្ដុំ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​បញ្ជី​ឈ្មោះ​នោះ​ដែរ។

៣​ប្រកួត​របស់​កម្ពុជា ​លេង​នៅ​ក្នុង​ដី​ទាំង​អស់ ប៉ុន្តែ​លទ្ធផល​វិញ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត។ ពោល​គឺ​បាន​ត្រឹម​ស្មើ​១​និង​ចាញ់​២​ប្រកួត​ឯ​ណោះ។ ការ​ប្រកួត ​ពាន​រង្វាន់ Suzuki Cup ​ខាង​មុខ​នេះ​វិញ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ​រហូតដល់​ថ្ងៃទី ១៥ ​ខែធ្នូ ឆ្នាំ ២០១៨។ ដោយ​កម្ពុជា ស្ថិត​នៅ​ពូល​ជាមួយ​វៀតណាម ឡាវ ​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា៕

អត្ថបទ៖ មុន្នីរម្យ