ស្ងាត់ៗ ពេល​នេះ​ The Weeknd ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ហើយ!

  • 2018-10-18 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ Lady Gaga បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​កុន​ភាពយន្ត​ខ្នាត​ធំ ពេល​នេះ​តារា​ចម្រៀង The Weeknd ក៏​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​សម្ដែង​ជា​ផ្លូវ​ការ​ហើយ។ បើ​តាម​ប្រភព​ប្រាប់​សារព័ត៌មាន PageSix បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង​ប៉ុប​ Abel Tesfaye ឬ​ The Weeknd បាន​បង្ហាញ​ខ្លួន​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ថ្មី​ស្នាដៃ​របស់​តារា​កំប្លែង Adam Sandler ចំណង​ជើង​ថា "Uncut Gems” ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​សម្ដែង​ល្បីៗ​ដូច​ជា Indina Menzel និង Lakeith Stanfield។

The Weeknd

ប្រភព​នោះ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ឃើញ​ The Weeknd បាន​ថត​​ជាមួយ​តារា​សម្ដែង Adam Sandler និង​តារា​រ៉េប Trinidad James នៅ​ម្ដុំ 1Oak ទីក្រុង New York សហរដ្ឋ​អាមេរិក។ តារា​ទាំង​នោះ​នោះ​បាន​ចំណាយ​ពេល​២​ទៅ​៣​ថ្ងៃ​ ដោយ​បាន​ថត​ឈុត​ឆាក​នៅ​ក្នុង​ក្លឹប។

តារា​សម្ដែង Adam Sandler

ចំពោះ​ដំណើរ​សាច់​រឿង​ភាពយន្ត​ ពេល​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​អាច​ជា​ភាពយន្ត​បែប​កំប្លែង​ និង​បាញ់​ប្រហារ​ដោយ​សារ Adam Sandler តែង​តែ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​បែប​កំប្លែង៕

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ