Sweet ខ្លាំង! បែកពីមនុស្សក្បត់ចិត្ត មកជួបស្នេហ៍ពិត ពេលពិភពលោកជួបកំពុងសង្រ្គាម

  • 2018-10-18 08:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថៃ «​ស្នេហ៍​ពីរ​ភ​ព​» ដែល​ទទួល​បាន​ការ​គាំទ្រ​កាលពី​កាលពី​ឆ្នាំ​ ២០០២ ត្រូវ​បាន​អ្នកនិពន្ធ​លើក​យក​មក​ផលិត​ថ្មី​ កាល​ពី​ឆ្នាំ​មុន ហើយ​នឹង​ត្រៀម​បង្ហាញ​ខ្លួន​នៅ​កម្ពុជា លើ​ប៉ុស្តិ៍ PNN ក្នុង​ខែ​តុលា​នេះ​ហើយ។

រឿង​ផលិត​ថ្មី ដែល​លេច​មុខ​ឡើង​​កាល​ពី​ឆ្នាំ ២០១៧ នេះ ​សម្ដែង​ដោយ​តួ​អង្គ​​ល្បីៗ​ដូចជា លោក Mario និង កញ្ញា Mai Davika អម​ដោយ​តារា​ល្បីៗ​ជាច្រើន​ផ្សេង​ទៀត​ដូចជា Prang, Panjan និង Sara ជាដើម។

«​ស្នេហ៍​ពីរ​ភ​ព​» គឺជា​រឿង​សម័យ​លាយ​បុរាណ និង​មាន​​អភិនីហារ​កើត​ឡើង​ចំ​ពោះ​តួឯក​ស្រី ឈ្មោះ ប្រែ​នួន ​ដែល​បាន​រៀបការ​ជា​បុរស​​ម្នាក់ ដោយ​មិន​ទទួល​ការ​យល់​ព្រម​ពី​ម្ដាយ។ ដំបូង​ឡើយ ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ ពិតជា​ទទួល​បាន​សុភមង្គល តែ​បន្ទាប់ពី​រៀបការ​បាន​ ២ ​ឆ្នាំ ស្វាមី​នាង​ក៏​ចាប់​ផ្តើម​មាន​ស្រី​ផ្សេង​ដែល​ជា​លេខា​របស់​ខ្លួន និង​បាន​ធ្វើ​នាង​​ខកចិត្ត​យ៉ាងខ្លាំង​រហូត​សុំ​​​លែង​​លះ​គ្នា តែ​ខាង​​ប្តី​មិន​យល់​ព្រម​ឡើយ។

ប្រែ​នួន បាន​រត់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​ ហើយ​​ប្រទះឃើញ​គ្រែ​មួយ​ដែល​មាន​ចម្លាក់​ស្រស់​ស្អាត ក៏​ឲ្យ​​អ្នកចាត់ការ​ក្នុង​ផ្ទះ​រៀបចំ​ឲ្យ។ គ្រែ​មួយ​នេះ​មាន​អថ័ន ​ដែល​អាច​នាំ​នាង​ទៅកាន់​សម័យ​​សង្គ្រាម​លោក​លើក​ទី​ ២ ​ដែល​បាន​កើតឡើង​ប្រមាណ​ជា​ជិត ១០០ ​ឆ្នាំមុន និង​បាន​ឲ្យ​​នាង​ជួប​ជាមួយ ​​​ឡៅពើង ដែល​ជា​គូព្រេង​របស់​នាង​។

រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​នៅ​ក្នុង​សម័យ​នោះ។ អំឡុង​ពេល​ដែល​នាង​បាន​ទៅកាន់​សម័យ​​បុរាណ នាង​ក៏បាន​លង់​ស្រឡាញ់​ជាមួយ​ ឡៅ​ពើង ​ដែល​ជា​ប្រមុខ​រដ្ឋ​គ្រប់​គ្រង​ទីក្រុង​វាង​ឃិន​។ តើ​ស្នេហា​ឆ្លង​ភព​នេះ​មាន​ឧបសគ្គ​ដែរ​ទេ​? តើ​ចុងក្រោយ​ពួកគេ​​ជួប​គ្នា​ដោយ​របៀប​ណា?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​ស្នេហ៍​ពីរ​ភ​ព​» ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី ​២២ ខែ​តុលា ឆ្នាំ​២០១៨ រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ វេលា​ម៉ោង ៦:០០-៧:០០​យ​ប់ បន្ទាប់ពី​រឿង "ដែនដី​ជំរុំ​ចិត្ត​" ។ ​ ​ទស្សនា​ឈុត​ខ្លី​៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម