ប្រទះជួប​ នីកូ បើកឡាន​ដឹក​ទំនិញ​ តែ​ការពិត​បានងារថ្មី​អ្នកតំណាង​ឱ្យ​ក្រុមហ៊ុន​១

  • 2018-10-18 09:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេច​មុខ​ក្នុង​ឡាន​ដឹក​ទំនិញ​ មួយ​កាល​ពី​ម្សិលមិញ​ មាន Fan ជា​ច្រើន​បាន​ដាក់​ចម្ងល់​ថា​ ជា​ការ​ថត​រឿង​ ឬ​ នីកូ បន្ថែម​អាជីព? តែ​ការ​ពិត​ទៅ​ជា​ដំណឹង​ល្អ​មួយ​គឺ​ នីកូ បាន​ការ​ងារ​ថ្មី​មួយ​ទៀត​គឺ​ជា​ អ្នកតំណាង​ឱ្យ​ក្រុម​ហ៊ុន​បញ្ញើ​ឆាប់​រហ័ស​ ZTO។

លោក​ Zhang Wei និង នីកូ ចុះ​កិច្ច​ព្រម​ព្រៀង​សហការ​គ្នា​កាល​ពី​​ម្សិលមិញ

ក្រោយ​ដំណើរ​ការ​បាន​រយៈ​ពេល​១​ឆ្នាំ​មក​ ZTO ជាក្រុមហ៊ុន​បញ្ញើរហ័ស​ជាប់​ចំណាត់​ថ្នាក់​​លេខ​២​ធំ​ជាង​គេ​នៅ​ចិន បាន​សម្រេច​ចិត្ត​ចុះ​កុងត្រាសហការ​ជាមួយ​ នីកូ ជាមួយ​គម្រោង​កុង​ត្រា​ ១​ឆ្នាំ​។ ក្នុង​នោះ​ប្រធាន​ក្រុម​ហ៊ុនលោក​ Zhang Wei ​បាន​ឱ្យ​ដឹង​ថា​៖ "យើង​ពេញ​ចិត្ត​ដែល​បាន​ជ្រើស​ តារា​ចម្រៀង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ នីកូ មក​ធ្វើ​ជា​អ្នក​តំណាង​ឱ្យ​ក្រុមហ៊ុន​យើង​។ នៅ​ថ្ងៃខាង​មុខ​ យើង​មាន​សកម្មភាព​ផ្សេងៗ ដែល​តម្រូវ​ឱ្យ​មាន​ការ​សហការ​យ៉ាង​ផុសផុល​ពី​ នីកូ ផង​ដែរ"។

ប្រធាន​ក្រុម​ហ៊ុន ZTO លោក​ Zhang Wei

ត្រឡប់​មក​ជួប​ចំណាប់​អារម្មណ៍​​​ម្ចាស់បទ​ "ថ្ងៃបែកគ្នា" វិញ​បាន​សម្តែង​ក្តី​រំភើប​​ក្រៃ​លែង ដែល​បាន​ក្លាយ​ជា​តំណាង​សម្រាប​ក្រុមហ៊ុន ZTO ហើយ​លោកនឹង​ប្រឹងប្រែងបំពេញ​ការងារ និង​ចូលរួម​គ្រប់​សកម្មភាព​របស់​ ZTO ឱ្យ​បាន​ច្រើន​ មិន​តែ​ប៉ុណ្ណោះ​មាន​ការងារ​ សប្បុរសធម៌​ជា​ច្រើន​ដែល​កំពុង​រង់​ចាំ​ លោក ក៏​ដូចជា​ក្រុមការងារ​​។

"ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​បង​ ទទួល​បាន​ការងារ​ថ្មី​នេះ​ ខ្ញុំ​និង​ក្រុមហ៊ុន​មិន​មែន​ចប់​តែ​ប៉ុណ្ណេះ​ទេ យើង​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន ជា​ពិសេស​កម្មវិធី​សប្បុរសធម៌​​ដែល​ជា​ចំណែក​ជួយ​សង្គម​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ"។ នីកូ បញ្ជាក់។

មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​​ ZTO សង្ឃឹម​ថា​បាន​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ដំណើរ​បាន​ច្រើន​ប្រទេសដូចជា ចិន សិង្ហបុរី អាមេរិក ឡាវ​ ដោយ​នៅក្រុមហ៊ុន​ខាង​លើមាន​បម្រើ​សេវា​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​ទៅ​មក​ កម្ពុជា-ចិន អ្វី​ដែល​ពិសេស​នោះ​មាន​សេវា​ទទួល​ទំនិញ​ និង​ដឹក​ទំនិញ​ជូន​ដល់​ផ្ទះ​ ជាមួយ​ប្រព័ន្ធ​តាម​ដាន​បញ្ញើ​ទាន់​ពេល សេវាកម្ម​រហ័ស​ សុវត្ថិភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ។

សម្រាប​ព័ត៌​មាន​បន្ថែម​អាច​ទាក់​ទង​តាម​រយៈ​លេខ៖ 086 373 898/ 015 688 618៕

អត្ថបទ៖ ថា ម៉ាលីដា