សមត្ថកិច្ចខេត្តបាត់​ដំបង​ឃាត់ខ្លួនមនុស្ស​៧នាក់ ក្រោយ​រកឃើញ​មានការសម្លាប់​សត្វ​ស្លាបកម្រជាង៦០០​ក្បាល​

  • 2018-10-18 09:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង​បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ប្រាំពីរ​នាក់​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្រោយ​បាន​ចុះបង្ក្រាប​កន្លែង​ធ្វើអាជីវកម្មសត្វស្លាបមួយ​កន្លែង​និង​បាន​រកឃើញ​​សត្វ​ស្លាប​កម្រ​ជាង​៦០០​ក្បាលត្រូវបាន​សម្លាប់​។​

(សមត្ថកិច្ច​ដុតបំផ្លាញ​សត្វស្លាប់ជាង៦០០​ក្បាល​ដែលជន​ល្មើស​បាន​សម្លាប់/រូបភាព៖ ស្នងការខេត្ត​បាត់​ដំបង)

បើ​តាម​​ទំព័រហ្វេស​បុក​របស់ស្នងការដ្ឋាន​​នគរបាលខេត្ត​បាត់​ដំបង​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​តុលា នេះ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​កន្លែង​ធ្វើអាជីវកម្ម​សត្វស្លាប​មួយ​កន្លែង​ក្នុង​ភូមិ​សាស្រ្ត​ឃុំ​​អន្លង់​វិល ស្រុក​សង្កែ។ ក្នុង​ការ​បង្រ្កាបនេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​សត្វ​ស្លាប​កម្រ​ចំនួន​១០​ប្រ​ភេទ​ចំនួន​៦៨៦​ក្បាល ដែល​សត្វ​ទាំងនេះ​ត្រូវ​បាន​សម្លាប់​រួច​ហើយ។ នេះបើ​តាម​ប្រ​ភព​ដដែល។

បើ​តាម​ប្រ​ភពខាង​លើ​ជនសង្ស័យ​ចំនួន​ប្រាំពីរ​នាក់​ត្រូេវ​បាន​ឃាត់​ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​សត្វ​ស្លាប​ដែល​បាន​​សម្លាប់​ហើយ​នោះ​ត្រូវបាន​ដុត​បំផ្លាញ​ចោល៕

អត្ថបទ៖ ទូច សុខា