Vote ១ មិន​អស់​លុយ​ទេ ជួយ​គាំទ្រ​អ្នក​បច្ចេកវិទ្យា​ខ្មែរ​ប្រជែង​យក​​ពាន​បច្ចេកវិទ្យា​ថ្នាក់​អាស៊ាន!

  • 2018-10-19 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យលាភី​អាជីវកម្ម​បង្កើត​ថ្មី​ចំនួន ៩ នៅ​ក្នុង​កម្មវិធី Cambodia Rice Bowl Awards 2018 បាន​ឡើង​ទៅ​វគ្គ​បន្ត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​អាជីវកម្ម​បង្កើត​ថ្មី​ដទៃ​ទៀត​ជុំវិញ​អាស៊ាន ដូច​នេះ​ចាំ​បាច់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដោយ​ការ Vote(បោះ​ឆ្នោត) ជូន​ពួក​គេ ដើម្បី​ប្រជែង​យក​ពាន​បច្ចេកវិទ្យា​ថ្នាក់​តំបន់​នេះ​ឲ្យ​បាន​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ New Entrepreneurs Foundation ក្នុង​គោលបំណង​អបអរសាទរ ស្មារតី​នៃ​ការ​ច្នៃប្រឌិត​និង​ភាព​ជា​សហគ្រិន​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ពាន​រង្វាន់​នេះ​នឹង​ផ្តល់​រង្វាន់​ដល់​ការ​ច្នៃ​ប្រឌិត ភាព​ឥត​ខ្ចោះ និង​ការ​អនុវត្ត​ល្អ​បំផុត​របស់​អាជីវកម្ម​បង្កើត​ថ្មី​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អាស៊ាន។ នៅ​ក្នុងកម្មវិធី ASEAN Rice Bowl Startup Awards Regional Round 2018 ដែល​មានវិទ្យាស្ថានជាតិ NIPTICT ជា​ដៃ​គូ​សហការ​រៀបចំ​ប្រចាំ​ប្រទេស​កម្ពុជា។

ជំហាន​ងាយៗ​ដើម្បី​ចូល​ទៅ​បោះឆ្នោត៖

  • ចូល​ទៅ​កាន់ http://bit.ly/Vote4CambodiaASEANStartupAwards
  • ចូល​ប្រអប់ COUNTRY ហើយ​ជ្រើសយក Cambodia
  • ចុចលើប្រអប់ Vote ដើម្បីបោះឆ្នោតគាំទ្រអាជីវកម្មបង្កើតថ្មីរបស់ខ្មែរយើង
  • Login ទៅកាន់គណនី Facebook របស់អ្នកប្រសិនបើទាមទារ វានឹងចេញពាក្យ Voted មានន័យថាអ្នកបានបោះឆ្នោតដោយជោគជ័យ។

*#កុំភ្លេចចុច Share ដើម្បីឲ្យមិត្តភ័ក្កក្នុង Facebook របស់អ្នកបានដឹងផង!

អត្ថបទ៖ រក្សា