សំ ថារ័ត្ន បង្ហោះឈុតថើបមាត់ Jean-Paul Ly ក្នុងរឿង Jailbreak មើលហើយរឹងខ្លួនជំនួស (វីដេអូ)

  • 2018-10-18 10:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឈុត​ពិបាក​សម្ដែង​បំផុត​របស់ កញ្ញា សំ ថារ័ត្ន ម្ចាស់​ពានតារាសម្ដែងស្រីឆ្នាំពីមហោស្រពជាតិឆ្នាំ ២០១៨ ត្រូវបានបង្ហោះលើ Facebook របស់កញ្ញា ជាមួយនឹងការពិព៌ណនាយ៉ាងកំប្លែង។ ចំណែកឯវីដេអូវិញ គឺទប់សំណើចមិនបាននោះទេ។

Jean-Paul Ly

ថារ័ត្ន បន្តថា បើឱ្យលេងឈុតវាយតប់គ្នាជាមួយតួសម្ដែងប្រុសស្អាតសញ្ជាតិបារាំង កាត់ខ្មែរ ចិន Jean-Paul Ly វិញគឺងាយដូចបកចេក។ បែរមកជាថតឈុតថើបមាត់បែបនេះ គឺពិតជារឿងថ្មីរបស់របស់សិល្បករយុទ្ធគុនម្នាក់នេះមែន។

បើតាមដឹងពីក្រុមការងារថតរឿងម្នាក់មិនបង្ហាញឈ្មោះប្រាប់ឱ្យដឹងថា សាច់រឿងវាយតប់មែន ក៏ប៉ុន្តែអ្នកដឹកនាំរឿង Jimmy Henderson ច្នៃមួយក្បាច់ដាក់តួពូកែវាយតប់មកលេងថើបមាត់គ្នាបែបបរទេស ធ្វើឱ្យទស្សនិកជន​រកស្មានមិនត្រូវ ទាំងក្រុមការងារក៏សប្បាយចិត្តឃើញការសម្ដែងរបស់អ្នកទាំងពីរ។ ក្រុមការងារម្នាក់នោះបន្តថា ឈុតថើបមាត់នេះ ពិតជាឧបសគ្គកយ៉ាងខ្លាំងសម្រាប់កញ្ញា សំ ថារ័ត្ន។

កញ្ញា សំ ថារ័ត្ន ម្ចាស់​ពានតារាសម្ដែងស្រីឆ្នាំពីមហោស្រពជាតិឆ្នាំ ២០១៨

ចង់ដឹងថាវីដេអូខ្លី ដែល ថារ័ត្ន បង្ហោះឈុតថើបគ្នានេះកំប្លែងប៉ុនណាតោះទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ Sunny