បទ​ថ្មីស្នាដៃរួមគ្នាលើកដំបូង​របស់ Wendy និង​ John Legend ចេញ​វីដេអូ Teaser ហើយ

  • 2018-10-18 09:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​រំភើប​មួយ​ទៀត​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ Red Velvet ជាពិសេស​ Wendy ព្រោះ​ថា​តារា​ស្រី​រូបនេះ​ ចេញ​បទ​ចម្រៀង​ជា​ផ្លូវការ​ជាមួយ​ តារាចម្រៀង​អាមេរិក​ John Legend ក្នុង​ពេល​ឆាប់ៗ​នេះ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​ ១៨ ខែ​តុលា​នេះ​ SM បាន​បង្ហោះ​ Teaser វីដេអូ​បទ​ថ្មី​របស់​ Wendy និង​ John Legend នូវ​ចម្រៀង​មាន​ចំណងជើង​ថា​ "Written In The Stars”។ បទ​នេះ​ទាំង​ស្រុង​ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​តុលា​ស្អែក​នេះ​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​សហការ​គ្នា​នេះ​ គឺ​ជា​លើក​ដំបូង​របស់​ John ដែល​មាន​ឱកាស​រួម​ការងារ​ជាមួយ​ តារា​ K-Pop៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម