Huawei Mate 20 Pro ថ្ម​ធំ​ដល់ 4200 mAh ប៉ុន្តែ​សាក ៣០ នាទី​បាន​ ៧០%

  • 2018-10-18 10:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បញ្ចេញ​កាណុង​ធំ​មួយទៀត​សម្រាប់​ចុងឆ្នាំ ២០១៨កាលពី​យ​ប់​ថ្ងៃ ១៦ តុលា នៅ​ទីក្រុង​ឡុង ជាមួយ​ការ​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល Mate ជំនាន់​ថ្មី Mate 20 និង Mate 20 Pro។

Mate 20 មាន​ថា​ម​ពល​ថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែល​ធ្វើ​ឲ្យ​អ្នកលែង​បារម្ភ​បញ្ហា​ទូរ​ស​ព្ទ​អស់​ថ្ម​ទៀ​តហើយ​។ អ្នក​អាច​ប្រើ​បាន​ពេញ​មួយថ្ងៃ ឬ​រហូតដល់​មួយ​ថ្ងៃ​កន្លះ ដោយ​មិនចាំបាច់​សាក​។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាច​សាក​ថ្ម​បាន​លឿន ដែល​អ្នក​ចំណាយពេល​សាក​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ ថា​ម​ពល​ថ្ម​មាន​រហូតដល់ ៧០%​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group លោក Richard Yu បាន​លើកឡើងថា៖ "ស្មា​ត​ហ្វូន​ដើរតួនាទី​យ៉ាង​សំ​ខាន់​ក្នុង​ស្វែង​យល់​ពី​ពិ​ភព​ឌីជីថល​។ ត្រកូល Mate 20 របស់​យើង រចនា​ឡើង​ដើម្បី​ឲ្យ​ក្លាយ​ជា​ស្មាត​ហ្វូ​ន​ល្អ​បំ​ផុត​សម្រាប់​អ្នកប្រើប្រាស់ បំពេញ​តម្រូវ​ការ​បាន​កាន់តែ​ច្រើនជាង​មុន ឆ្លាត​វៃ​ជាង អស្ចារ្យ​ជាង ជាមួយ​ថា​ម​ពល​ថ្ម​ខ្លាំង និង​ដំណើរការ​ដោយ​កាមេរ៉ា​ពិសេស​ឥត​ខ្ចោះ​បំ​ផុត​មិន​ធ្លាប់មាន​។​"

កំពូ​ល​កាមេរ៉ា​ ៣​គ្រាប់​របស់ Leica បំពាក់​លើ Mate 20 និង Mate 20 Pro អាច​ថតរូប Ultra-Wide Angle Lens បាន​ម៉ា​អ៊ែ​ម ដោយ​ប្រើ 16mm Leica Ultra-Wide Angle Lens ដែល​អាច​ថតរូប​បាន​ផ្ទៃ​កាន់តែ​ធំ​ជាង​មុន ថត​បាន​ល​ម្អិ​ត ហើយ​ច្បាស់ និង​សមត្ថភាព​ថត​ជាប់​សូម្បីតែ​វត្ថុ​តូចៗ​ក្នុង​ផ្ទៃ​រូបភាព ដែល​មាន​ចម្ងាយ​ចាប់ពី 2.5cm ពី lens របស់​កាមេរ៉ា​។

មុខងារ​ថត​ដ៏​ឆ្លាត​វៃ​នៃ​បច្ចេកវិទ្យា Master AI ឈានមុខ របស់​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ អាច​ស្គាល់​ប្លង់​រូបភាព​ជ​ម្រើ​ស Background ​ដ៏​សម្បូរបែប ផ្លាស់ប្តូរ​ពណ៌ ថតរូប​បាន​ល្អ​ជាង​ស្មា​ត​ហ្វូន​ដទៃ​ដាច់​តែម្តង​។ មិន​តែ​ប៉ុណ្ណោះ សម្រាប់ Lens របស់​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ ក៏​មាន​មុខងារ 5x optical zoom ទៀតផង​។ ចំពោះ​ការថត​វី​ដេអូ​វិ​ញ កំពូល​កាមេរ៉ា​នេះ មាន​មុខងារ AI filmmaking ដែល​អាច​ថត​បែប Cinematic មាន​ជ​ម្រើ​ស​ច្រើន​ពណ៌ និង​ទម្រង់ ជាពិសេស​ថត​វី​ឌី​អូ​បាន​កម្រិត 4K និង Super Slow Motion​។​

បន្ទះ​ឈី​ប Kirin 980 ជា SoC ដំបូង​គេ​បង្អស់​របស់​ពិ​ភព​លោក ប្រើ Cortex-A76-based cores ដែល​ធ្វើ​ឲ្យ​កំពូល​ស្មា​តហ្វូននេះ ដំណើរការលឿន​ មិន​រអាក់រអួល​និង​ស​ន្សំ​សំ​ចៃ​ថ្ម​បាន​កាន់តែច្រើន ។​

​Huawei Mate 20 មាន​អេក្រង់​ដែល​មាន​សមត្ថភាព បង្ហាញ​រូបភាព​កម្រិត Full HD+ LCD ជាមួយនឹង​ពណ៌​ឌិ​ត​ច្បាស់​។ ចំណែកឯ Mate 20 Pro វិញ មាន​អេក្រង់ OLED ផ្ដល់​ពណ៌​ដិ​តជាង​។ Mate 20 មាន​សេន​ស័រ​ស្កេន​ក្រយៅដៃ នៅ​ផ្នែក​ខាងក្រោម​កាមេរ៉ា ដែល​អាច​ដោះសោរ បាន​រ​ហ័ស​បំផុត រីឯ Mate 20 Pro មាន​មុខងារ​ដោះសោ នៅលើ​ផ្ទៃ​អេក្រង់​ខាងមុខ ដែល​បង្កប់​នៅលើ​អេក្រង់​ផ្ទាល់ ស្គាល់​ម្រាមដៃ​បាន​រ​ហ័​ស និង​មាន​សុវត្ថិភាព​។​

ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​មាន​ជ​ម្រើ​ស​ច្រើន​ពណ៌ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែល​មាន​ពីរ​ពណ៌​បញ្ចូល​គ្នា​តែមួយ​ដែល​ប្រែ​ពណ៌​ទៅតាម ព​ន្លឺ​នៅ​ជុំ​វិ​ញ ។ តាម​ដំណឹង​ពី​ខាង​ក្រុមហ៊ុន​នៅ​កម្ពុជា​នឹង​បើក​កុម្ម៉ង់​ទុក​មុន​ឆាប់ៗ​ជាមួយ​នឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រទេសជិតខាង ជាមួយ​នឹង​កាដូ​ប្លែកៗ​ល្អៗ ដែល​នឹង​ចេញ​លក់​នៅលើ​ទីផ្សារ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​។

តោះ​មើល​វី​ដេ​អូ​សង្ខេបៗ អំពី​ពិធី​សម្ពោធ​ពី​ទីក្រុង​ឡុង​កាលពី​ថ្ងៃទី ១៦ តុលា ទាំងអស់គ្នា៖​

វីដេអូ​លក្ខ​ណៈ​ពិសេសៗ និង​ស្ប៉ត​ពាណិជ្ជកម្ម #Matet20Series៖

អត្ថបទ៖ ថា ម៉ាលីដា