តាម​ឲ្យ​កៀក​ បាន​ដឹង​ថា​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ស្មាតហ្វូន Android និង iPhone ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក​ទេ

  • 2018-10-18 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្ត​បច្ចេកវិទ្យា​និង​រចនា​តួ​ខ្លួន​លើ​ស្មាតហ្វូន​សេរ៊ី​ក្រោយ ក្រុមហ៊ុន​យក្ស​ធំៗ​ដូច​ជា Apple, Samsung, Huawei និង Oppo បាន​សម្រិតសម្រាំង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រហូត​មាន​មុខងារ​និង​ការ​កែច្នៃ​ខ្លះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​ចម្លង​តាម​គ្នា។

+៤ ចំណុច​ធំ iPhone ចម្លង​តាម Android:

១.អេក្រង់ OLED:

ជា​អេក្រង់​ធុន​ថ្លៃ​មាន​បំពាក់​លើ iPhone X នា​ចុង​ឆ្នាំ ២០១៧ ប៉ុន្តែ​បើ​ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០១០ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង SAMSUNG ជា​អ្នក​ណែនាំ​នូវ​បច្ចេកវិទ្យា​នេះ​មុន​គេ​បង្អស់ ដោយ​សឹង​គ្រប់​ត្រកូល Galaxy របស់​ខ្លួន​សុទ្ធសឹង​បំពាក់​នូវ​អេក្រង់ OLED។ អត្ថប្រយោជន៍​នៃ​អេក្រង់​ធុន​នេះ ក្រៅ​ពី​ការ​បង្ហាញ​កម្រិត​រូបភាព​ច្បាស់​ដិត​ល្អ ទៀត​សោត​ក៏​ជួយ​សន្សំសំចៃ​ថាមពល​ប្រើប្រាស់​មួយ​ផ្នែក​ធំ​បើ​ធៀប​នឹង​បន្ទះ​អេក្រង់ LCD។

២.Wireless Charge:

ជំនាន់​ iPhone 8/8 Plus ក្រុមហ៊ុន Appleបាន​រចនា​ស្រោប​តួ​ខ្លួន​ក្រោយ​ដោយ​កញ្ចក់ ផ្លាស់​ពី​ការ​ប្រើ​សារធាតុ​អាលុយមីញ៉ូម ដើម្បី​អាច​ឲ្យ​ឧបករណ៍​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ។ វិល​ទៅ​ឆ្នាំ ២០១២ ស្មាតហ្វូន Nexus 4 បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​នេះ​ដំបូង​គេ​បង្អស់ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ធុញ​នឹង​ការ​ដក​ដោត​ខ្សែ​សាក​ច្រើន​លើក​ច្រើន​សារ។

៣.Raise To Wake:

ក្នុង​កំណែ iOS 10 ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​ប្រកាស​នូវ​មុខងារ​គោះ​អេក្រង់​ដើម្បី​ងើប ដោយ​ជា​ញឹកញយ​នរណា​ក៏​ដឹង​ម៉ូឌែល Android ជា​ច្រើន​មាន​ប្រើប្រាស់​ជា​ហូរហែ។ ប៉ុន្តែ​បើ​ជីក​ឲ្យ​ដល់​ដើម​កំណើត​នៃ​មុខងារ Raise To Wake មាន​ប្រើ​ដំបូង​លើ​ស្មាតហ្វូន Moto X នៃ​ក្រុមហ៊ុន Motorola។

៤.អាវក្រោះ​ការពារ​ទឹក:

Water Resistance ជា​មុខងារ​ការពារ​ជម្រាប​ទឹក​ដែល Sony បាន​ដាក់​បង្ហាញ​មុន​ក្រុមហ៊ុន​ណាៗ​ទាំង​អស់ លុះ​ក្រោយ​មក​ចូល​ដល់​ឆ្នាំ ២០១៤ ត្រកូល Galaxy S របស់ SAMSUNG ក៏​បន្ត​លេច​ចេញ​មុខងារ​នេះ​ដូច​គ្នា។ ប៉ុន្តែ​មាន​ការ​ភ័ន្តច្រឡំ​ពី​មតិ​មួយ​ចំនួន​ថា​ជំនាន់ iPhone 7/7 Plus ប្រកាស​ឆ្នាំ ២០១៦ ជា​អ្នក​រំលេច​អាវ​ក្រោះ​ការពារ​ទឹក​ដំបូង​គេ​ក្នុង​លោក។

+២ ចំណុច​ធំ Android ចម្លង​តាម iPhone:

១.ការ​ដក​រន្ធ​ដោត​កាស:

នៅ​ឆ្នាំ ២០១៦ ម៉ូឌែល iPhone 7/7 Plus ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​រចនា​តួ​ខ្លួន​គ្មាន​រន្ធ​កាស​ទំហំ ៣,៥ ម.ម ដោយ​ជំនួស​ប្រើ​ភ្ជាប់​ជាមួយ​ខ្សែ​សាក Lightning ធម្មតា​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន Google ក៏​ចាប់​ដក​រន្ធ​ដោត​កាស​ចេញ​ពី Pixel 2 និង Pixel 2 XL នា​ឆ្នាំ ២០១៧ ដូច​គ្នា។

២.Face Unlock និង Animoji:

បំបាត់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ធ្លាប់​មាន​លើ iPhone 5S សេរ៊ី​ឆ្នាំ ២០១៣ មក​ទល់​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បាន​ណែនាំ​នូវ​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID លើ iPhone គម្រប់​ខួប​ដប់​ឆ្នាំ។ មុខងារ​នេះ​ជំនួយ​ពី​បច្ចេកវិទ្យា​កាមេរ៉ា True Depth ខុស​ពី​ស្មាតហ្វូន Android ធុន​កណ្តាល​មួយ​ចំនួន​ដែល​ចម្លង​តាម​បន្ត​កន្ទុយ​គ្នា ​ឆ្លង​កាត់​ត្រឹម​ Sensor កាមេរ៉ា​មុខ​ធម្មតា ពោល​ធ្វើ​ឲ្យ​គ្មាន​សុវត្ថិភាព និង​មិន​អាច​ដំណើរការ​បាន​ល្អ​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​នោះ​ទេ។ ចំណែក​ឯ​មុខងារ Animoji ក៏​ត្រូវ​បាន​ក្រុមហ៊ុន Samsung ចម្លង​យក​ទៅ​ប្រើប្រាស់​លើ Galaxy S9/S9 Plus សេរ៊ី​ឆ្នាំ ២០១៨ ដោយ​ប្រើ​ឈ្មោះ AR Emoji។

ប្រភព: https://www.themobileindian.com/news/most-copied-features-of-apples-iphone-by-android-smartphone-manufactures-21543

https://www.mensxp.com/technology/smartphones/44822-6-iphone-features-that-were-copied-by-apple-from-android-smartphones.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | Wikipedia | Mensxp | themobileindian   ប្រែ​សម្រួល៖ កៅ រក្សា