ត្រៀម​ខ្លួន​ហើយ​នៅ Gamer គ្នា​យើង! Xiaomi បញ្ជាក់​ច្បាស់​ថ្ងៃ​ប្រកាស Black Shark 2

  • 2018-10-18 11:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gaming Smartphone ថ្មី​មួយ​ម៉ូឌែល​ទៀត​របស់​ក្រុមហ៊ុន Xiaomi ឲ្យ​ឈ្មោះ Black Shark 2 ក៏​នឹង​ត្រៀម​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២៣ ​តុលា ពោល​គឺ​សល់​រយៈ​ពេល ៥ ទៀត​បើ​ផ្អែក​តាម​ការ​បង្ហោះ​ផ្សាយ​ច្បាស់ការ​មុន​នេះ​បន្តិច។

តាម​ផ្ទាំង Poster បង្ហោះ​លើ​បណ្តាញ​សង្គម Weibo ពុំ​បាន​បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ឬ​តម្រុយ​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ចចាមអារ៉ាម​នា​ពេល​កន្លង​ទៅ​សម្រាប់ Black Shark សេរ៊ី​ឆ្នាំ ២០១៨ នឹង​រចនា​នូវ​ការ​បំពាក់ Logo មាន​ភ្លើង​ពណ៌ RGB នៅ​ផ្នែក​ខ្នង​ខាង​ក្រោយ។

បន្ថែម​ពី​នេះ​យោង​តាម​របាយការណ៍ TENAA ក៏​រក្សា​ទំហំ​អេក្រង់ ៥,៩៩ អ៊ីញ​ដូច​ជំនាន់​មុន អម​ថាមពល​ថ្ម​ទំហំ ៤ ០០០mAh ប៉ុន្តែ​មាន​កម្ពស់​តួ​ខ្លួន​រាង​ធំ​ជាង​មុន​បន្តិច។ ចំពោះ​តម្លៃ​តាម​ដំណឹង​ល្ហិចល្ហៀង​អាច​នឹង​ធូរ​ថ្លៃ​ត្រឹម​ចន្លោះ ៥០០ ដុល្លារ ពោល​គឺ​ពុំ​មាន​ការ​កំណត់​តម្លៃ​ខ្ពស់​ដូច​ប្រភេទ Razer Phone របស់​ក្រុមហ៊ុន​អាមេរិក​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម