អ្នក​ចាំ​ទី​ចាស់​វស្សា Buffon យល់​ថា​នរណា​សម​នឹង​ឈ្នះ Ballon D'or ឆ្នាំ​នេះ?

  • 2018-10-18 14:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Gianluigi Buffon ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា Kylian Mbappe សម​នឹង​ឈ្នះ Ballon D'or ឆ្នាំ​នេះ។

អ្នក​ចាំ​ទី​វ័យ ៤០ ឆ្នាំ​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ បើ​និយាយ​ពី​គុណភាព​នៃ​ការ​លេង​ដែល Mbappe បាន​បង្ហាញ​កន្លង​មក ហើយ​នឹង​ការ​ស៊ុត​យ៉ាង​ច្បាស់​ក្នុង​ព្រឹត្តិការណ៍ World Cup កន្លង​ទៅ ច្បាស់​ណាស់ គេ​សម​នឹង​ទទួល​ Ballon D'or ឆ្នាំ​នេះ។

Buffon ក៏​បាន​​ប្រៀប​ធៀប​ទម្រង់​លេង​របស់ Mbappe ទៅ​នឹង​វីរបុរស​របស់​អ៊ីតាលី​មួយ​ចំនួន​ដូច​ជា Roberto Baggio, Alessandro Del Piero និង Francesco Totti។ អ្នក​ចាំ​ទី​រូប​នេះ បាន​បន្ត​ទៀត​ថា បើ​សិន​ជា​កីឡាករ​បារាំង​វ័យ ១៩ ឆ្នាំ​ នៅ​បន្ត​រក្សា​ឥរិយាបថ​ត្រឹម​ត្រូវ​និង ខិត​ខំ​លេង​ទៀត គេ​នឹង​លេង​បាន​ល្អ​ក្នុង​រយៈ​ពេល​យូរ។

សូម​បញ្ជាក់​ផង​ដែរ​ ក្នុង​រដូវ​កាល ២០១៧/១៨ Mbappe បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ កីឡាករ​ស៊ុត​ចូល ២១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៤ លើក។ កីឡាករ​វ័យ​ក្មេង​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បារាំង​ក្នុង​ការ​ឈ្នះ​ពាន World Cup ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

លទ្ធផល​អ្នក​ឈ្នះ Ballon D'or នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ។

ក្នុង​អំឡុង​ពេល ១០ ឆ្នាំ​ចុង​ក្រោយ គ្មាន​កីឡាករ​រូប​ណា​ឈ្នះ​ពាន​រង្វាន់​នេះ ក្រៅ​ពី Cristiano Ronaldo និង Lionel Messi ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម