Janie និង​ស្វាមី​ បង្ហោះវីដេអូដ៏​សែនមានន័យ​បំផុត​១ ចំថ្ងៃអាពាហ៍ពិពាហ៍

  • 2018-10-19 01:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ ថ្ងៃពិសេស​របស់​តារា​សម្ដែង​ល្បី​ Janie Tienphusuwan ក៏​បាន​មក​ដល់​តាម​ការ​គ្រោង​ទុក ហើយ​គ្រប់​គ្នា​ជា​ភ្ញៀវកិត្តិយស​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មក​ចូល​រួម​អបអរ​ថ្ងៃ​មង្គល​របស់​នាង​និង​ស្វាមី។

ថ្ងៃ​ ១៩ ខែ​តុលា​នេះ​ដែរ Janie និង Mickey ក៏​បាន​បង្ហោះ​វីដេអូ​ Pre-Wedding មួយ​ឃ្លីប​លើ​ Instagram ដែល​បង្កប់​នូវ​ក្ដី​សុខ​ប្រៀប​ផ្ទឹម​មិនបាន។ ក្នុង​វីដេអូ​នោះ​ដែរ​ពិត​ជា​អាច​បញ្ជាក់​ថា​គូស្នេហ៍​ទាំង​ ២​ ស្រឡាញ់​គ្នា​កម្រិត​ណា​ ហើយ​ពួកគេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​កោត​សរសើរ​នឹង​ភាព​ផ្អែមល្ហែម​នេះ​ណាស់។

ពី​មនុស្ស​ស្រី​ដែល​ធ្លាប់​រង​នូវ​ការ​ឈឺចាប់​ក្នុង​ជីវិត​ស្នេហា​ ពេល​នេះ​ Janie បាន​ជួប​នឹង​បុរស​ជាទីស្រឡាញ់​ ដែល​ស្មោះស្ម័គ្រ​ និង​ចាំ​ថែ​នាង​អស់​មួយ​ជីវិត​ព្យាបាល​របួស​ចាស់​ហើយ។ ឃើញ​ដូចនេះ​សាច់ញាតិ​ មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​ក៏​រីករាយ ព្រម​ទាំង​នាំគ្នា​សាទរ​ Janie និង​ Mickey គ្រប់​គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី