៣ យ៉ាង​ត្រូវ​ដឹង​ទាក់​ទង​ការ​ប្រកួត​ AFF Suzuki Cup 2018 របស់​កម្ពុជា

  • 2018-10-19 02:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018 ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ចន្លោះ​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ​ដល់ ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

​ព្រឹត្តិការណ៍​នេះ​មាន ១១ ប្រទេស​ចូល​រួម​ ដែល​ត្រូវ​បាន​បែក​ចែក​ជា ២ ពូល ហើយ​មួយ​ពូល​យក​ពីរ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ​ជា​ការ​បញ្ជាក់​ជូន​ប្រិយមិត្ត​ថ្ងៃ​នេះ​ Sabay សូម​លើក​យក ៣ ចំណុច​សំខាន់​ៗ ​នៃ​ការ​ប្រកួត​​របស់​ក្រុម​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ៖ 

ក្រុម​កម្ពុជា (​​ក្រោយ​ប្រកួត​ទល់​សិង្ហបុរី)

**​១-​ការ​​ប្រកួត​ក្នុង​ពូល៖** កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​ ម៉ាឡេស៊ី, ឡាវ,​ វៀតណាម និង មីយ៉ាន់ម៉ា។ ​ការ​ប្រកួត​ក្នុង​ពូល​នេះ​​ក្រុម​នីមួយៗ ​ប៉ះ​គ្នា​តែ​មួយ​ជើង​ប៉ុណ្ណោះ។ កម្ពុជា​មាន​ការ​ប្រកួត​ពីរ​លើក​ក្នុង​ដី​គឺ​ប៉ះ ម៉ាឡេស៊ី ​នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​ប៉ះ​ឡាវ​ ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពីរ​ប្រកួត​​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា។ ​ចំណែក​ពីរ​ប្រកួត​ទៀត​​របស់​កម្ពុជា គឺ​ធ្វើ​ឡើង​នៅ​ក្រៅ​ដី​​។

២-​ការ​ចូល​រួម​៖ ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​កាល​ឆ្នាំ​១៩៩៦ ដោយ​ធ្វើ​ការ​ប្រកួត​រាល់​​ពីរ​ឆ្នាំ​ម្ដង​។ សម្រាប់​កម្ពុជា​មិន​ដែល​ឡើង​ឆ្លង​ផុត​ពូល​ឡើយ ពោល​គឺ​ធ្លាក់​រហូត។ ​ឆ្នាំ​នេះ​ជា​លើក​ទី​៧ របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​​​ជម្រុះ​ក្នុង​ពូល។

៣-​កីឡាករ​ល្អ​របស់​កម្ពុជា៖ ចាន់ វឌ្ឍនាកា ​និង ឈិន ឈឿន​ ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​របស់​កម្ពុជា​ដោយ​​ Suzuki Cup។ ​ការ​ជ្រើស​រើស​នេះ​បន្ទាប់​ពី​​អ្នក​ទាំង​ពីរ​បង្ហាញ​ទម្រង់​លេង​គួរឲ្យ​ចាប់​អារម្មណ៍​ពេល​ប្រកួត​ទល់​ទីម័រខាងកើត និង​សិង្ហបុរី៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី