ដាច់បាយដាច់ទឹកទៀតហើយ ថាំងចេង នាំ អ៊ូខុង ទៅសង្គ្រោះ ឆាងអាន វគ្គ២ ចេញឆាប់ៗ

  • 2018-10-19 03:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថា​ទស្ស​និក​ជន​ប្រាកដជា​ធ្លាប់បាន​ដឹង​ពី​ភាពល្បីល្បាញ​នៃ​រឿង​ភាគ​ហុងកុង​«​យុទ្ធសិល្ប៍​ស៊ុន​អ៊ូ​ខុង​» ដែល​កន្លង​មក​រឿង​មួយ​នេះ​ត្រូវបាន​ផលិតជា​ច្រើន​វ​គ្គ និង​ពី​មួយ​វ​គ្គ​ទៅមួយវ​គ្គមាន​ការចាប់អារម្មណ៍​ប្លែក​ប្លែកៗ​ពីគ្នា​។

សម្រាប់​វ​គ្គ​ទី​មួយ​នៃ​រឿង​នេះ​ភី​អិន​អិ​ន​ធ្លាប់បាន​យកមក​ចាក់ផ្សាយ​រួចមកហើយ ដោយឡែក​លើក​នេះ នឹង​បង្ហាញវ​គ្គ​ទី​ពីរជា​បន្ត​ទៀ​ត ដោយ​សាច់រឿង​បានបង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​របស់​ព្រះសង្ឃ​ថាំង ចេង ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ក្រុង​ឆាង​អាន ដោយសារតែ​ព្រះសង្ឃ​ថាំង ចេង បាន​យល់​សុបិន​ឃើញ​ស្រុក​កំ​ណើ​ត​របស់ខ្លួន​មាន​គ្រោះ​មហន្តរាយ ដែល​ត្រូវបាន​បំផ្លាញ​ពីស្វា​ធំ​មួយ​ក្បាល​។

បន្ទាប់ពី​ក្រោក​ពី​ដំណេក ព្រះសង្ឃ​ថាំង ចេង បាន​យល់ច្បាស់​ថា​នេះ​គឺជា​ហេតុ​អាក្រក់ ក៏​ប្រាប់​ទៅដល់​សិស្ស​ទាំង​បីនាក់​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំ​ណើ​តរបស់​ខ្លួន ​ដើម្បី​ជួយសង្គ្រោះ​ក្រុង​ឆាង​អាន​។ ការធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ឆាង​អាន​របស់​ព្រះសង្ឃ​ថាំង​ចេង និង​សិស្ស​ពិតជា​វែងឆ្ងាយ និង​បាន​ជួប​ឩ​បស​គ្គ​ច្រើន​។ តើ​ពួកគេ​អាច​ជួយសង្គ្រោះ​ក្រុង​ឆាង​អាន​បាន​ដែរ​ទេ​? តើ​បញ្ហា​អ្វី​ខ្លះ​បាន​រាំងស្ទះ​ដល់​ការធ្វើ​ដំ​ណើ​រ​មួយ​នេះ​?

រឿង «​យុទ្ធសិល្ប៍​ស៊ុន​អ៊ូ​ខុង​វ​គ្គ​២» នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:០០​ល្ងាច រៀងរាល់ថ្ងៃ ចន្ទ​-​សុក្រ បន្ទាប់ពី​រឿង «​នារី​ទឹក​ខ្មេះ​»៕​ ទស្សនា​ឈុត​ខ្លី​៖​

អត្ថបទ៖ ថា ម៉ាលីដា