ចង់ដុះខាត់ជំនាញ ឱកាសល្អមកហើយ ក្រសួងផ្តល់អាហាររូបករណ៍ទៅសិង្ហបុរី ២ខែ

  • 2018-10-19 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​អប់រំ​ដែល​កំពុង​បង្រៀន​នៅ​តាម​អង្គភាព​ថ្នាក់​កណ្ដាល និង​គ្រូឧទ្ទេស​ទាំងពីរ​ភេទ​ដែល​កំពុង​បម្រើ​ការងារ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ វិទ្យាស្ថាន​គរុកោសល្យ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ អាច​ចូលរួម​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​សិក្សា​វគ្គ​ខ្លី ទៅ​កាន់​ប្រទេស​សិង្ហបុរី។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក ក្រសួង​អប់រំ យុវជន និង​កីឡា។

សេចក្ដី​ប្រកាស​ដដែល បាន​បញ្ជាក់​ថា ការ​ផ្ដល់​អាហារូបករណ៍​នេះ នឹង​ធ្វើ​ឡើង​ដោយ​ការ​ប្រកួតប្រជែង​កម្រិត​ខ្ពស់ សម្រាប់​ការ​សិក្សា​រយៈពេល ២ខែ ចំនួន ៣០កន្លែង ក្នុង​ឆ្នាំ​២០១៨​នេះ។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​ជ្រើសរើស​មន្ត្រី​អប់រំ និង​គ្រូឧទ្ទេស​ទាំង ៣០រូប សម្រាប់​មុខ​ជំនាញ ៣​នេះ

១. វិទ្យាសាស្ត្រ​បង្រៀន​មុខវិជ្ជា​ស្តែម ចំនួន ១០រូប

២. ការដឹកនាំ និង​ការ​គ្រប់គ្រង​សាលារៀន ចំនួន ១០រូប

៣. សៀវភៅ​សិក្សា និង​កម្មវិធី​សិក្សា ចំនួន ១០រូប។

សូម​បញ្ជាក់​ថា ការ​ទទួលពាក្យ​នឹង​ផុត​កំណត់​នៅ​ថ្ងៃពុធ ទី៣១ ខែ​តុលា ឆ្នាំ២០១៨ វេលា​ម៉ោង ១៧:០០ (ម៉ោង​នៅ​ប្រទេស​កម្ពុជា)។

ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ឬ​ពាក្យ​ស្នើសុំ​អាច​រក​បាន​នៅ​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រិតការ ឬ​តាម Facebookក្រសួង​អប់រំ យុវជន និង​កីឡា ឬ​ទាក់ទង​តាម​លេខ​ទូរសព្ទ ០១១ ៨៩២ ០៣៩ និង ០១៧ ៨៨៣ ៩៦៧។

សេចក្ដី​ប្រកាស​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម