ដំណឹង​ចេញ​ពី Apple ថា iPhone XR នឹង​លក់​នៅ​ខ្មែរ​ ​ថ្ងៃ​​ទី ២ វិច្ឆិកា​

  • 2018-10-19 03:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​វិបសាយ​ផ្លូវ​ការ​របស់​ Apple បាន​បញ្ជាក់​ថា​ iPhone XR នឹង​មាន​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ថ្ងៃ​តែ​មួយ​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង, ប្រ៊ុយណេ​, មីយ៉ាន់ម៉ា និង​វៀតណាម​ជា​ដើម។

​Apple មិន​បាន​បញ្ជាក់​ថា​ iPhone XR នៅ​កម្ពុជា​នឹង​មាន​ដាក់​លក់​តាម​រយៈ​ក្រុមហ៊ុន​​ផ្លូវ​ការ​ណា​មួយ​នោះ​ទេ ខណៈ​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ៣ ដែល​ទទួល​បាន​សិទ្ធ​លក់​ iPhone ផ្លូវ​ការ​ដោយ​មាន​ភ្ជាប់​នូវ​ការ​ធានា​ត្រឹម​ត្រូវ។

គួរ​ដឹង​ថា​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា​នេះ Apple បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ iPhone XR នៅ​លើ​ទីផ្សារ​ជា​ច្រើន​ជាង​ ៥០ ឯណោះ ​ហើយ​នឹង​​​មាន​ដាក់​លក់​លើ​ទីផ្សារ​ទាំង​នេះ​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា​ខាង​មុខ។ iPhone XR នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ ចំណែក​តម្លៃ​លក់​នៅ​កម្ពុជា​មិន​ទាន់​​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕​​​​​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង