ចិនគ្រោងបង្ហោះព្រះចន្ទសិប្បនិមិត្តដើម្បីបំភ្លឺទីក្រុងក្នុងឆ្នាំ ២០២០

  • 2018-10-19 03:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ទីក្រុង Chengdu គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​បំភ្លឺ​របស់​ខ្លួន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា "ព្រះចន្ទសិប្បនិមិត្ត” នៅ​ក្នុង​ឆ្នាំ ២០២០។

យោង​តាម​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មីក្រូអឡិចត្រូនិច និង​បច្ចេកវិទ្យា​អវកាស Chengdu លោក Wu Chunfeng ឲ្យ​ដឹង​ថា ផ្កាយ​រណប​បំភ្លឺ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បម្រើ​មុខងារ​ជំនួស​ព្រះ​ចន្ទ។ ចំពោះ​ពន្លឺ​នៃ​ព្រះចន្ទ​សិប្បនិមិត្ត​នេះ​វិញ គឺ​ភ្លឺ​ជាង ៨​ដង​នៃ​ព្រះ​ចន្ទ​ពិត​ប្រាកដ​ហើយ​អាច​ជំនួស​បង្គោល​បំភ្លឺ​តាម​ផ្លូវ​បាន​ទៀត​ផង។ ផ្កាយរណប​នេះ នឹង​អាច​មាន​សមត្ថភាព​បំភ្លឺ​តំបន់​ក្នុង​អង្កត់ផ្ចិត​ពី ១០ ទៅ ៨០​គីឡូម៉ែត្រ ហើយ​រយៈ​ចម្ងាយ​របស់​ពន្លឺ​អាច​កំណត់​បាន​ផង​ដែរ។

យ៉ាង​ណា​មិញ ប្រជាជន​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា​ពន្លឺ​ព្រះចន្ទ​សិប្បនិមិត្ត​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​សត្វ​មួយ​ចំនួន និង​ការ​សង្កេត​តារាសាស្ត្រ។ ប៉ុន្តែ​អ្នក​ជំនាញ​ពន្យល់​ថា ពន្លឺ​របស់​ព្រះចន្ទ​សិប្បនិមិត្ត គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ពន្លឺ​របស់​ព្រះ​ចន្ទ​នា​ពេល​ព្រលប់​ដែរ ដូច្នេះ​វា​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ people.cn   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម