មកដឹងលក្ខណៈពិសេសឈុត​អប្សារា កូនខ្មែរកាត់បារាំងគ្រងដើរម៉ូដនៅអាមេរិក អ្នកគាំទ្រពេញចិត្តស្តូក​

  • 2018-10-19 06:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​អប្សារា គ្រងដោយតារាម៉ូដវ័យក្មេងខ្មែរកាត់បារាំង Marianne Clais បាន​ធ្វើ​ឱ្យ​អន្តរជាតិ និង​អ្នក​គាំទ្រ​ពេញចិត្ត​ស្តូក​ ដោយ​នេះ​ជា​ស្នាដៃ​នៃ​ដួង​ព្រលឹង​ជាតិ​ ច្នៃម៉ូដ​ដោយ​កូន​ខ្មែរ​ លោក ហ៊ួ រ៉េមី។

តារាម៉ូដវ័យក្មេង Marianne Clais

អ្នកច្នៃម៉ូដ ដ៏ចំណាន រ៉េមី បានប្រាប់ឱ្យដឹងថា លោករចនាម៉ូដនេះដោយដាក់ឈ្មោះថា «អប្សារា» ឬ «Apsra Dress» សម្រាប់ Marianne គ្រងដើរម៉ូដក្នុងពិធីបង្ហាញម៉ូដអន្តរជាតិ Inaugural L'Affaire Du Monde កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនៅសហរដ្ឋអាមេរិក។

លោក រ៉េមី បន្តថា ៖ «ម៉ូដ "អប្សារា" ជាការជំរុញលើកទឹកចិត្តពី ឈុត អប្សារាបុរាណខ្មែរ ដោយរួមបញ្ចូលគ្នាជាមួយធាតុផ្សំបន្ថែម បង្កើតបានជាឈុតថ្មីសម្រាប់ទីផ្សារអន្តរជាតិ ដែលប្រើប្រាស់បានសម្រាប់ពិធីមង្គលការ ពិធីសមោលសដ៏អស្ចារ្យ ឬសម្រាប់ពីធីកម្រាលព្រំក្រហមជាដើម»។

រីឯមកុដដែល Marianne Clais គ្រងជាការច្នៃម៉ូដតាមអប្សារាអង្គរវត្ត ដែលផ្នែកនៃផ្កាបង្កើតឡើវិញដោយ ការច្នៃពីគ្រាប់កាំភ្លើង និងត្បូងដិន យកមកពីខេត្តរតនគីរី ដែលជា Collection ពីហាង Chenda Clais ។ នៅលើរ៉ូប មានប៉ាក់ឌិនផ្កាច័ន្ទ ត្រង់ចង្កេះ ហើយសាច់ក្រណាត់បង្កើតដោយសូត្រខ្មែរ ដែលប្លែកពីសូត្រពណ៌សនានា។ បើសម្លឹងឱ្យជិតបន្តិច នឹងឃើញកំណាត់សូត្រសុទ្ធពណ៌ក្រែម គឺចង់បង្ហាញឱ្យកាន់តែច្បាស់ពីសូត្រខ្មែរ ដល់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ួ រ៉េមី៕

Marianne រូបឆ្វេងដៃ និង លោក ហ៊ួ រ៉េមី

ខាងក្រោមនេះជាវីដេអូ Live ដើរម៉ូដរបស់តារាម៉ូដអន្តរជាតិ និង Marianne Clais ពិធីបង្ហាញម៉ូដអន្តរជាតិ Inaugural L'Affaire Du Monde ៖

រូបភាពផ្តល់ដោយ៖ Remy Hou

អត្ថបទ៖ Sunny