ធ្លាប់តែច្រឡំរបស់ ម្ដងនេះ "ច្រឡំស្នេហ៍" ញ៉ែចំ Tomboy ឡើងញាក់សាច់ពេញពិភពគុន

  • 2018-10-19 07:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«​ច្រឡំ​ស្នេហ៍​» គឺជា​រឿង​បែប​កំប្លែង មនោសញ្ចេតនា ដែល​តួឯក​សម្តែង​ដោយ ​Ice និង Nine (Meth) ដែល​តម្រូវ​ឲ្យ​តួ ​Ice (​Tul) សម្តែង​ជា​តួ Tomboy និង​ធ្លាប់​បាន​បែកបាក់​ស្នេហា​ជាមួយ​ស្រីៗ​ ៣​ នាក់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​។

Tul គឺជា​បុគ្គលិក​នៅ​សួនសត្វ​មួយ​កន្លែង​ចៃដន្យ​កន្លែង​ដែល​​មាន​តួ​ឯក​ប្រុស​ឈ្មោះ Meth ជា CEO។ តាម​ពិត​ពួក​គេ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ប៉ុន្តែ​ស្គាល់​ក្នុង​កាលៈទេសៈ​មួយ​ដែល​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ។ ឈ្លោះប្រកែក​គ្នា​នេះ​យូរៗ​ទៅ​ កំឡោះ​សង្ហា​បែរ​រក​ល្បិច​ថ្មី ដោយ​តាំងចិត្ត​ថា​នឹង​តាម​ស្រឡាញ់ Tomboy ​ឲ្យ​​ទាល់តែ​បាន។ ចាំ​មើល​មើល៍ Meth អាច​យកឈ្នះ​ចិត្ត ​Tul ដែល​ជា​ស្រី​ចិត្ត​ប្រុស​នេះ​បាន​អត់?

អិចឹង​កុំ​ភ្លេច​តាម​ដាន​រឿង «​ច្រឡំ​ស្នេហ៍​» ដែល​នឹង​បញ្ចាំង​ពី​​​ថ្ងៃទី​ ២៤ តុលា ២០១៨ ពី​ម៉ោង ១២:០០-១៣:០០​ថ្ងៃ រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ បន្ទាប់ពី​រឿង «​ស្នេហ៍​ក្នុង​ភ្លើង​គំនុំ​»។

ទស្សនា​ឈុត​ខ្លី៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម