Charlie Puth ​ចាប់​​អារម្មណ៍​ Sungwoon រាំ Cover បទ "We Don't Talk Anymore”

  • 2018-10-19 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Charlie Puth បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​របស់​លោក​ទៅ​លើ​សមាជិក​ក្រុម Wanna One តារា​ចម្រៀង Ha Sungwoon ខណៈ​តារា​ចម្រៀង​កូរ៉េ​រូប​នេះ បាន​បង្ហាញ​ក្បាច់​រាំ​ជាមួយ​នឹង​បទ​ចម្រៀង "We Don't Talk Anymore”។

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ នេះ ក្រោយ​ពេល អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហោះ​វីដេអូ​​រាំ​ទោល​របស់ Ha Sungwoon ដែល​បាន​ Cover បទ "We Don't Talk Anymore” របស់​តារា​ចម្រៀង Charlie Puth លើ​បណ្ដាញ​សង្គម Twitter ហើយ​ថែម​ទាំង​បាន Mention ឈ្មោះ​តារា​បរទេស​រូប​នេះ​ថែម​ទៀត។ ការ​សម្ដែង​មួយ​នេះ ថត​បាន​អំឡុង​ពេល​ក្រុម Wanna One ធ្វើ​ការ​ប្រគំ​តន្ត្រី​របស់​ពួកគេ​ក្នុង​ទីក្រុង Seoul។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា ប្រហែល​ជា​១ ម៉ោង​ក្រោយ​ការ​បង្ហោះ Charlie Puth បាន​ឃើញអ្វី​ដែល​បាន​ Mention នោះ​ ​ព្រមទាំងឆ្លើយ​តប​ទៅ​វិញ​​ថា៖ "WOW”។

ជាមួយ​នឹង​ការ​ឆ្លើយ​តប​នេះ​ដែរ បាន​ធ្វើ​ឲ្យ​វីដេអូ​មួយ​នោះ កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម ហើយ​ក្នុង​រយៈពេល​មិន​ដល់ ៣ ម៉ោង​ផង វីដេអូ​មួយ​នេះ​ដែរ ទទួល​បាន​ការ​ចែកចាយ​បន្ត​ជាង ៥ ពាន់​ដង​៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា