មាស សុខសោភា កំពុងតែធ្វើឲ្យមហាជនយល់ច្រឡំលើ ឆន សុវណ្ណរាជ

  • 2018-10-19 07:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​កំពូល​តារា​ចម្រៀង​ ឆន សុវណ្ណរាជ ធ្វើ​ឲ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​លើ​រូប​លោក​យ៉ាង​ខ្លាំង​ក្រោយ​ពី​បង្ហោះ​រូប​ភាព​ស្និទ្ធស្នាល​​មួយ​សន្លឹក​ជាមួយ​ មាស សុខសោភា ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​​លើ​ទឹកដី​អឺរ៉ុប។

រូបថតមួយសន្លឹកនេះដែលធ្វើឲ្យមហាជន យល់ច្រឡំលើ ឆន សុវណ្ណរាជ

បន្ទាប់​ពី​ ឆន សុវណ្ណរាជ បង្ហោះ​រូប​ស្និទ្ធស្នាល​​​មើល​ទៅ​ដូច​ស្នេហ៍​ប្រុស​ស្រី​ទើប​ស្រឡាញ់​គ្នា​ថ្មោង​ថ្មី​ភ្លាម​ រំពេច​នោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ បាន​សួរ​ដេញ​ដោល​ទៅ​កាន់​លោក​ថា៖" ស្រី​ស្អាត​ម្នាក់​​ពាក់​វ៉ែនតា យ៉ាង​ឡូយ​ស្និទ្ធស្នាល​ជា​មួយ​បង​​គាត់​ជា​ អ្នក​ណា​? ជា​សង្សារ​បង​មែន​ទេ? សម​គ្នា​ណាស់​ស្ងាត់​បង្ហាញ​គូស្នេហ៍​ដើរ​លើង​ក្រៅ​ប្រទេស​អនស្ចារ្យ​ណាស់​បង"។

ចំពោះ​រឿង​ដែល​មហាជន​ចំណាំ​ មាស សុខសោភា មិន​បាន​ពេល​ថត​រូប​ស្និទ្ធស្នាល​ជាមួយ​ ឆន សុវណ្ណរាជ ដោយ​សារ​តែ​នាង ពាក់​វ៉ែនតា​មើល​ទៅ​ស្អាត​ប្លែក​ទើប​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​យល់​ច្រឡំ​ថា​ជា​សង្សារ​​​​​ម្ចាស់​បទ​"ផឹង​លួង​ខ្លួន​ឯង" តែ​ម្ដង​ទៅ។

ឯ​រឿង​ ឆន សុវណ្ណរាជ​ ហ៊ាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ មាស សុខសោភា ដោយ​មិន​ខ្លាច​ចិត្ត​គូស្នេហ៍​​នាង​ នោះ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​បង្ហាញ​ភាព​​ជិតស្និទ្ធ​បន្តិច​ក៏​គ្មាន​បញ្ហា​ដែរ។

គួរ​រម្លឹក​ថា​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ម្ដង​នេះ​គឺ​ ឆន សុវណ្ណរាជ ទៅ​ជាមួយ​ មាស សុខសោភា និង​គូស្នេហ៍​នាង​ផង​ដែរ៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម