បទថ្មីរបស់ Lay ចេញ​វីដេអូចម្រៀង​ជាផ្លូវការ​ហើយ ឡើងឡូយអស់ស្ទះ

  • 2018-10-19 07:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ស្ថិត​ក្នុង​អាល់ប៊ុម​ទោល​ដំបូង​ដែល​ត្រូវ​ឈាន​ជើង​ចូល​ទីផ្សារ​អាមេរិក​របស់​ Layតារា​ចម្រៀង​ក្រុម​ EXO បាន​ចេញ​ជា​ផ្លូវការ​នៅ​ម៉ោង​ ០២:០០ រសៀល​នេះ។

វីដេអូ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ “NAMANANA” ជា​បទ​ទោល​ថ្មី​របស់​ Lay ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជាយូរ​​ក្រោយ។ ជាមួយ​នឹង​ចង្វាក់​ភ្លេង​បែប​កន្ត្រាក់​អារម្មណ៍​ អម​ជាមួយ​នឹង​ទស្សនីយភាពថ្មី​ក្នុង​បទ​ចម្រៀង​ បូក​រួម​នឹង​ចង្វាក់​រាំ​របស់​ ​Lay និង​ក្រុមរាំ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ “NAMANANA” អស្ចារ្យ​ប្លែក​បំផុត។

ទស្សនា​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី