មក​ស្ដាប់​បទ​ចម្រៀង​ពី​ក្នុង​រឿង "A Star Is Born” កំពុង​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក

  • 2018-10-19 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ចាប់​ដាក់​បញ្ចាំង​ទូទាំង​ពិភពលោក​ក្នុង​រយៈ​ពេល ជាង​២​សប្ដាហ៍​កន្លង​ទៅ​នេះ​ ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​ Lady Gaga បាន​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​វិស័យ​តន្ត្រី​ទាំង​ឡាយ​ភ្ញាក់​ផ្អើល​និង​ដក់​ជាប់​ក្នុង​ចិត្ត​នូវ​បទ​ចម្រៀង​ជា​ច្រើន​បទ ដែល​បាន​សម្ដែង​និង​ចាក់​បង្ហាញ​នៅ​ក្នុង​សាច់​រឿង​តាំង​ពី​ដើម​ដល់​ចប់។

បទ​ចម្រៀង​ទាំង​នោះ​ក៏​បាន​ដាក់​លក់​ និង​ដាក់​ឲ្យ​ស្ដាប់​តាម​បណ្ដា​មធ្យោបាយ​ស្ដាប់​ចម្រៀង​ផ្សេងៗ​ដូច​ជា iTune និង Spotify ជា​ដើម។ អាល់ប៊ុម​ចម្រៀង​ពី​ក្នុង​រឿង​នេះ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង រហូត​បាន​ក្លាយ​ជា​អាល់ប៊ុម​លេខ​១​នៅ​លើ​តារាង​អាល់ប៊ុម Hot 200 ពី​ទស្សនាវដ្ដី Billboard នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​នោះ​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ គឺ​បទ "I'll Never Love Again”, “I'll Be Alright”, “Look What I Found” និង​បទ "Shallow” ជា​ដើម។

បើ​ចង់​ដឹង​ថា​ពីរោះ​យ៉ាង​ណា​ខ្លះ​មក​ស្ដាប់​ទាំង​អស់​គ្នា៖

បទ "Shallow”

បទ "Look What I Found”

បទ "Is That Alright?”

បទ "I'll Never Love Again”

បទ "Maybe It's Time”

អត្ថបទ៖ ធារ៉ូ