លិចទឹកជាង២ខែ​កីឡដ្ឋាន​ក្លឹប​បាល់ទាត់អាស៊ី​អឺរ៉ុប សុទ្ធតែក្រកួន និងកញ្ជែត

  • 2018-10-19 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

រហូតមក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​ជាង​ ២​ខែ​មក​ហើយ​ ដែល​កីឡដ្ឋាន​របស់​ក្លឹប​បាត់​ទាត់​អាស៊ី​អឺរ៉ុប​ត្រូវ​បាន​លិច​ទាំង​ស្រុង​ដែល​មិន​អាច​រៀប​ចំ​ការ​ប្រកួត​ ដោយនៅទីតាំងមួយចំនួនក្នុងបរិវេណកីឡដ្ឋានមានកញ្ជែត ត្រកួនកំពុងដុះលូតលាស់ពាសពេញផ្ទៃទឹក​ថែមទៀតផង។

កីឡដ្ឋាន A​EU Sport Park ដែល​មាន​ទីតាំង​នៅ ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នេះ​ត្រូវ​បាន​ទឹក​ទន្លេ​មេគង្គ​ជន់​លិច​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ ដោយ​រហូត​មក​ដល់​ពេល​នេះ​ទឹក​បាន​ស្រក​ចុះ​បន្ត​បន្ទាប់​តែ​នៅ​មិន​ទាន់​អាច​រៀប​ជួស​ជុល​ និង​រៀប​ចំ​ការ​ប្រកួត​បាន​វិញ​នៅ​ឡើយ។

​​បើ​តាម​ការ​ចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨​ បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​អាស៊ី​អឺរ៉ុប​គ្រោង​ស្ថាបនា​កីឡដ្ឋាន AEU Sport Park ​របស់​ខ្លួន​ឡើងវិញ ក្រោយ​រង​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់ ​នឹង​ចាប់ផ្ដើម​នៅ​អំឡុង​ខែ​ធ្នូ​ខាងមុខ ដោយ​ចំណាយ​លើ​ការ​រៀប​ចំ​ផ្លូវ និង ក្រវាត់​ការពារ​ទំនប់ បូករួម​ទាំង​រចនាសម្ព័ន្ធ​ខាងក្នុង​ទៀត អស់​ប្រមាណ​ខ្ទង់ ២០ម៉ឺនដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​​ថា​កីឡដ្ឋាន AEU Sport Park ​របស់​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​សាង​សង់​ក្នុង​នៅ​ចុង​ឆ្នាំ​ ២០១៥ ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​​ពាក់​កណ្ដាល​ខែ​តុលា​ ឆ្នាំ២០១៧​ ដោយ​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​សាង​សង់​​ប្រមាណ​កន្លះ​លាន​ដុល្លារ៕ ខាង​ក្រោម​នេះ​រូប​ស្ថានភាព​បច្ចុប្បន្ន​របស់ AEU Sport Park ​របស់​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប៖​​

**ចូលមើល រូបសង្វេគកីឡដ្ឋាន​ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបលិចសល់តែដំបូល

**ចុចចូលមើល បណ្តុំព័ត៌មានរូបថត

អត្ថបទ៖ លន ហ្សាឌីណា