Pogba ថា Premier League គឺជាលីគដែលពិបាកស្មាន

  • 2018-10-19 13:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ថ្មី​ៗ​នេះ​ ខ្សែ​បម្រើ​របស់​ក្លឹប​បិសាច​ក្រហម​ Manchester United បាន​ប្រាប់​សារព័ត៌មាន​ Sky Sports ថា​ លីគ​កំពូល​អង់គ្លេស​ជា​លីគ​ដែល​ពិបាក​ស្មាន​ជាង​គេ​ក្នុង​ចំណោម​លីគ​ទាំង​អស់​លើ​ពិភពលោក​ ហើយ​គ្រប់​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ប្ដូរ​ផ្ដាច់​ខ្លាំង​ណាស់​នៅ​គ្រប់​ប្រកួត​។

កីឡាករ​សញ្ជាតិ​បារាំង​នេះ​បាន​បន្ត​ថា​៖ " ពួក​យើង​មិន​ដែល​ដឹង​ថា​អ្វី​នឹង​កើត​ឡើង​ទេ​ក្នុង​ Premier League អញ្ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​លីគ​នេះ​ ជា​លីគ​ចាប់​អារម្មណ៍​ជាង​គេ​លើ​លោក​។ ​ក្រុម​ខ្លះ​ត្រូវ​បាន​គេ​នាំ​មុខ​ ២-០​ តែ​ក្រោយ​មក​ក្រុម​នោះ​អាច​បក​បាន​ ៣-២​មក​វិញ​ " ។

Pogba បាន​បន្ថែម​ទៀត​ថា​៖ " ប្រកួត​មិន​ទាន់​ចប់​ទេ​ ដរាប​ណា​មិន​ទាន់​ដល់​៩០​នាទី។ ស្ថានភាព​ប្រកួត​អាច​ផ្លាស់​ប្ដូរ​គ្រប់​ពេល​ ដូច​នេះ​ហើយ​គ្រប់​គ្នា​មិន​ត្រូវ​ឈប់​ទេ​ ហើយ​ត្រូវ​តែ​ផ្ដោត​ពេញ​៩០​នាទិ​តែ​ម្ដង​ " ។

ខ្សែ​បម្រើ​ពាក់​អាវ​លេខ​ ៦​រូប​នេះ​បាន​និយាយ​បញ្ជាក់​ថា​៖ " នៅ​ក្នុង​លីគ​អង់គ្លេស​នេះ​ គ្រប់​គ្នា​ព្យាយាម​​​​​​​​​​​​​ឲ្យ​អស់​ពី​សមត្ថភាព​តាម​តួនាទី​រៀង​ៗ​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ក្រុម​ឲ្យ​មាន​លទ្ធផល​ល្អ " ។

តាំង​ពី​ផ្ទេរ​មក​ក្លឹប​បិសាច​ក្រហម​ Manchester United មក​ កីឡាករ​ Paul Pogba បាន​រក​គ្រាប់​បាល់​បាន​ ៥៣​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៨៣​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់។ មជ្ឈដ្ឋាន​បាល់ទាត់​យល់​ថា​ កីឡាករ​កូន​កាត់​បារាំង​-ហ្គីណេ​រូប​នេះ​គឺ​ជា​វីរបុរស​នៅ​ពេល​ដែល​ក្រុម​ឈ្នះ​ ហើយ​ត្រូវ​បាន​គេ​បន្ទោស​នៅ​ពេល​ដែល​ក្រុម​ចាញ់​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម