ទៅលេងខេត្តសៀមរាប កុំភ្លេចតំបន់ទេសចរណ៍១ ប្រមូលផ្តុំកន្លែងកម្សាន្តស្អាតបែបធម្មជាតិ

  • 2018-10-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​ទេសចរណ៍​បែប​ធម្មជាតិ​ត្រាវកុដ្ឋ កំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ពេញ​និយម​មួយ នៅ​ក្នុង​ខេត្ត​សៀមរាប។ សហគមន៍​​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែល​មាន​ចម្ងាយ​ប្រមាណ​ ២៤​គីឡូ​ម៉ែត្រ ពី​ក្រុង​សៀមរាប នៃ​ខេត្ត​សៀមរាប។

លោក អ៊ូ បញ្ញា ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្រាវកុដ្ឋ ​ធ្លាប់​បាន​លើក​ឡើង​ថា​សហគមន៍​នេះ គឺ​មាន​បឹង​ធម្មជាតិ​ត្រាវកុដ្ឋ ដែល​មាន​សក្ដានុពល​ស្រាប់ អម​ដោយ​ទេសភាព​ស្អាត ដែល​អាច​មើល​ទៅ​ផ្ទៃ​ទឹក​ឃើញ​ជាប់​ជើង​ភ្នំ​មាន​ពណ៌​ខៀវ​ស្រងាត់។

លោក​បាន​​បន្ត​ថា ដើម្បី​ឱ្យ​បឹង​នេះ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ សហគមន៍​ទេសចរណ៍ ធម្មជាតិ​ត្រាវកុដ្ឋ បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ដោយ​បាន​រៀប​ចំ​ ឱ្យ​មាន​ភោជនីយដ្ឋាន និង​បូទិច​នៅ​ជុំវិញ​បឹង​ និង​បាន​កែ​លម្អ តុបតែង​ដោយ​ផ្កា​ផ្សេងៗ​ ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ។ 

បច្ចុប្បន្ន​នេះ សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្រាវកុដ្ឋ មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ដូចជា ការ​ជិះ​ទូក​កម្សាន្ត ការ​ជិះ​កង់​លើ​អាកាស និង ការ​អង្គុយ​ទទួល​ទាន​អាហារ​នៅ​មាត់ទឹក​ និង​ស្រប​ខ្យល់​បរិសុទ្ធ។

ចំណែក​លោក ង៉ូវ សេង​កាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា លោក​គំា​ទ្រ​ចំពោះ​ការ​រៀបចំ​សហគមន៍​មួយ​នេះ​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ពេញ​និយម ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តាម​សហគមន៍​ទទួល​បាន​ចំណូល​ដោយ​ផ្ទាល់​ពី​វិស័យ​ទេសចរណ៍។

សូម​បញ្ជាក់​ថា ជា​មធ្យម​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្រាវកុដ្ឋ ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ​ពី​ ៥០០​ទៅ ១០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ប្រភព​ ពី​ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្រាវកុដ្ឋ។

ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី