ឲ្យ​ឆាប់​តិច! ពិនិត្យ​មហារីក​អត់​គិត​លុយ ត្រឹម​ថ្ងៃ​នេះ​នៅ​កោះ​ពេជ្រ

  • 2018-10-20 07:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ រហូត​ដល់​ម៉ោង ៦ល្ងាច ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA កំពុង​តែ​រៀបចំ​កម្មវិធី​ពិនិត្យ​មហារីក​សុដន់​ពី​គ្រូពេទ្យ​ជំនាញ នៅ​កោះ​ពេជ្រ ដោយ​មិន​មាន​គិត​ប្រាក់​កាស​អ្វី​ឡើយ។

ក្រៅ​ពី​ការ​ពិនិត្យ​ស្វែង​រក​ជំងឺ​មហារីក​សុដន់ ក្រុម​គ្រូពេទ្យ​ជំនាញ​ក៏​បាន​បង្រៀន​ឲ្យ​អ្នក​មក​ចូលរួម​ទាំង​អស់ ពី​វិធី​ពិនិត្យ​មើល​ជំងឺ​នេះ​ដោយ​ខ្លួន​ឯង ការ​ពិគ្រោះ​យោបល់ និង​ណែនាំ​ឲ្យ​អ្នក​មិន​ទាន់​ពិនិត្យ​ទាំង​ប្រុស​ទាំង​ស្រី ចូលរួម​ទាំង​អស់​គ្នា។

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន AIA Cambodia

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន AIA Cambodia បាន​និយាយ​ថា លោក​រៀបចំ​យុទ្ធនាការ FIT FOR HOPE by AIA នេះ​ឡើង ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់ ងាក​មក​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ឲ្យ​បាន​ច្រើន ជា​ពិសេស​គឺ​មហារីក​សុដន់ ដែល​ជា​ជំងឺ​អាច​ព្យាបាល​បាន បើ​សិន​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាន់​ពេល​វេលា។

មនុស្ស​ភាគ​ច្រើន​ដែល​លោក​បាន​ស្គាល់ ហើយ​កំពុង​តែ​រង​ទុក្ខ​ពី​ជំងឺ​មហារីក​សុដន់​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ភាព​អៀន​ខ្មាស មិន​បាន​ទៅ​ពិនិត្យ​ពី​គ្រូ​ពេទ្យ ដែល​ជា​ហេតុ​លោក​ជំរុញ​ឲ្យ​មនុស្ស​ទាំង​អស់ មិន​ថា​ប្រុស ឬ​ស្រី ចូល​រួម​កម្មវិធី​ថ្ងៃ​នេះ។ លោក Richard បន្ថែម។

FIT FOR HOPE by AIA ក៏​មាន Pink Walk ដែល​ចាប់​ផ្ដើម​នា​រសៀល​នេះ ដោយ​អ្នក​ចូលរួម​ត្រូវ​ដើរ​ចម្ងាយ ១,៨គីឡូម៉ែត្រ ឆ្លង​កាត់​កម្មវិធី​សប្បាយៗ​ជាច្រើន។ ដើម្បី​ចូលរួម Pink Walk អ្នក​គ្រាន់​តែ​បរិច្ចាគ ៥ដុល្លារ ទៅ​ឲ្យ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម ដែល​បាន​ព្យាបាល​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ ហើយ​អ្នក​នឹង​ទទួល​បាន​អាវ​យឺត និង​ឆត្រ​ពណ៌​ផ្កាឈូក​ផង​ដែរ។

ក្រៅ​ពី​កម្មវិធី​ដើរ ដើម្បី​យល់​ដឹង និង​កាត់​បន្ថយ​ជំងឺ​មហារីក​ខាង​លើ​ហើយ​នោះ AIA ក៏​មាន​កម្មវិធី​រាំ​ហ្សាំបារ និង​ការ​ប្រគំ​តន្ត្រី​នៅ​ពេល​ល្ងាច​ពី កញ្ញា ពេជ្រ សោភា កញ្ញា ទេព បូព្រឹក ក្រុម​ក្មេង​ខ្មែរ កញ្ញា Laura Mam និង​តារា​ល្បីៗ​ជាច្រើន​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក AIA Cambodia

អត្ថបទ៖ វិទូ